ស្តែងៗពេកហើយ! បុរសម្នាក់នេះ ពាក់វត្ថុស័ក្ដិសិទ្ធិ ប្រៀបដូចជាពាក់ឈុតអាវក្រោះ និងពាក់មួកសុវត្ថិភាព ថ្ងៃមួយគាត់បានដោះវត្ថុទាំងនោះចេញ វាបានក្លាយជាថ្ងៃចុងបញ្ចប់នៃ…

បរទេស៖ សម្រាប់ពួកយើងទាំងអស់គ្នា ដែលកាន់សាសនាមួយ តែងតែមានវត្ថុម្យ៉ាង ឬវត្ថុដែលគិតថាស័ក្ដសិទ្ធិដាក់ជាប់ខ្លួនជានិច្ច ដោយសារជំនឿថានឹងអាចការពារខ្លួនរបស់យើង ឬជាការគោរពសម្រាប់ជំនឿ។

ជាក់ស្ដែងដូចជាបុរសថៃម្នាក់នេះអីចឹងដែរ គ្រាន់តែគាត់ច្រើនខ្លាំងតែម្ដង គឺគាត់បានពាក់ពាសពេញខ្លួន និងក្បាលរបស់គាត់ប្រៀបបីដូចជាអាវ ឬក៏គ្រឿងអលង្ការដូច្នេះដែរ។វាហាក់ដូចជាវត្ថុទាំងនេះផ្ដល់អានុភាពខ្លាំងក្លា ជួយការពារគាត់គ្រប់បែបយ៉ាង ប៉ុន្តែជាអ.កុ.សលនៅពេលដែលគាត់ដោះវត្ថុទាំងនោះចេញ គ្រោះ-ថ្នា.ក់ច.រាច.រណ៍បានឆ.ក់យកជី.វិ.តរបស់គាត់ទៅបាត់។យោងតាមសារព័ត៌មានចិនបានឱ្យដឹងថាបុរសអាយុ 58 ឆ្នាំម្នាក់ ឈ្មោះ Snom គឹជាម្ចាស់នៃវត្ថុស័ក្ដិសិទ្ថីជាច្រើន។

គាត់បានប្រមូលផ្ដុំវត្ថុទាំងអស់នោះពាក់ប្រៀបបីដូចជាពាក់ឈុតអាវក្រោះ ថែមទាំងមានពាក់លើក្បាលប្រៀបបីដូចជាមួកសុវត្ថិភាព ដែលគាត់បានពាក់ជារៀងរាល់ថ្ងៃ។ទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃទី ១ ខែមីនា គាត់បានចេញទៅក្រៅដោយពុំមាន “អាវក្រោះ” និង “មួកសុវត្ថិភាព” របស់គាត់ ហើយបានបើកបរទៅហាងជិតនោះ។

អ្វីៗហាក់ដូចជាថ្ងៃធម្មតាសម្រាប់អ្នកដទៃផ្សេងទៀត ប៉ុន្តែបានប្រែក្លាយទៅជាថ្ងៃសោ.កនា.ដក.ម្មនៃជីវិតរបស់ Snom ទៅវិញ គាត់ត្រូវបានគេបុ.កភ្លាមដោយរថយន្តដឹកទំនិញធន់តូច ដែលបានបុកបុរសម្នាក់នេះចូលទៅក្នុងហាង ហើយបានស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ផលប៉ះពាល់ដ៏ខ្លាំងក្លានៃគ្រោះ-ថ្នា.ក់នេះក៏បណ្តាលឱ្យទំនិញនៅក្នុងហាងធ្លាក់ខ្ទេចខ្ទី ព្រមទាំងរលំដំបូលហាងផងដែរ។

ទន្ទឹមនឹងនោះដំបូលរថយន្តក៏បានធ្លាក់ចូលផងដែរ។ ម្ចាស់ហាងនៅក្បែរ ក្រោយពីបានឃើញហេតុការណ៍ និងបានរកឃើញសា.កស.ពរបស់លោក Snom គាត់ក៏បានទូរស័ព្ទទៅប៉ូលីសភ្លាមៗផងដែរ។

អ្នកបើកបរឡានដឹកទំនិញធុនតូចនោះ ត្រូវបានគេចា.ប់ខ្លួនហើយបានត្រូវតុលាការកា.ត់ទោ.សពីបទធ្វេសប្រហែស។គួរបញ្ជាក់ផងដែរ មុនពេលជនរងគ្រោះជួបគ្រោះ-ថ្នា.ក់បាត់បង់ជីវិត Snom បានធ្វើដំណើរទូទាំងប្រទេសថៃដើម្បីប្រមូលវត្ថុស័ក្តិសិទ្ធិរាប់ពាន់គ្រឿងពីប្រាសាទផ្សេងៗ និងវត្តផងដែរ ហើយបានដាក់បញ្ចូលគ្នាបង្កើតជាឈុតអាវក្រោះ ដែលបានធ្វើឱ្យគាត់មានឈ្មោះល្បីល្បាញ៕

Leave a Reply

Your email address will not be published. Required fields are marked *