ឱកាសមិនចេះតែមានទេ! ឡាន ១០គ្រឿង ផ្ទះ១ខ្នង លុយរាប់ម៉ឺនដុល្លារ និងកូនស្រីសំណព្វដ៏ស្រស់សោភារបស់ថៅកែទុរេនថៃ នឹងលើកជូនអ្នកភ្លាម បើសិនជាកម្លោះៗចេះរឿងទាំងនេះ…

ថៃ៖ វាជារឿងមួយនេះកំពុងដែលក្ដៅគគុកនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា បន្ទាប់ពីឱពុកជាអ្នកជំនួញជនជាតិថៃម្នាក់ បានប្រកាសរើសកូនប្រសាប្រុស ដោយផ្ដល់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ រួមមានរថយន្ត ១០ គ្រឿង ផ្ទះ១ខ្នង និងលុយសុទ្ធ១០លានបាត (ប្រហែល ៣១ម៉ឺនដុល្លារអាមេរិក) និងទ្រព្យផ្សេងៗទៀតប្រសិនបើបុរសៗណាអាចឆក់យកបេះដូងកូនស្រីបណ្ដូលចិត្តគាត់ និងគ្រប់គ្រងជំនួញបន្តបាន។

លោក Anont Rotthong ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ឬថៅកែផ្លែទុរេនក្នុងខេត្ត Chumphon ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ពិសេសពួកកំលោះៗស្រក់ទឹកមាត់ បន្ទាបប់ពីលោកបានប្រកាសជាសាធារណៈបែបនេះ ប្រសិនអាចឆក់យកបេះដូងកូនស្រីវ័យ ២៦ឆ្នាំរបស់លោកបាន។

ជាក់ស្តែង អ្នកជំនួញលោក Anont Rotthong បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះថា៖

«នរណាខ្លះដឹងពីរបៀប ជ្រើសរើស (មើល) ទិញផ្លែទុរេន និងប្រភពផ្លែឈើចេញពីចម្ការ នឹងអាចមកចាប់ដៃកូនស្រីរបស់ខ្ញុំបាន។ ខ្ញុំនឹងមិនយកថ្លៃបណ្ណាការអ្វីពីអ្នកទេ ប៉ុន្តែខ្ញុំនឹងឲ្យជំនួសទៅវិញនូវលុយសុទ្ធ ១០លានបាត រថយន្ត១០គ្រឿង ផ្ទះ១ខ្នង ផ្សារ

ទុរេន២កន្លែង និងកូនស្រីបណ្ដូលចិត្តរបស់ខ្ញុំ ដែលនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Assumption University និងមានសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Sun Tat-sen University ប្រទេសចិន» ។

លោក Anont ប្រាប់ថា អនាគតកូនប្រសាប្រុសរបស់លោក មិនចាំបាច់ជាអ្នកមាន និងអ្នកមានចំណេះដឹងខ្ពង់ខ្ពស់អីនោះទេ សំខាន់ជាមនុស្សរឹងមាំ និងមានឆន្ទៈខ្ពស់ ដោយសារលោកក៏មានប្រវត្តិលំបាក ប្រឹងធ្វើការរកស៊ី ធ្វើជំនួញទាំងបាតដៃទទេដែរ។ដោយឡែក បើងាកមកស្ដាប់សម្ដីកូនស្រីរបស់លោក Anont វិញ នាង Kansita

Rotthong បាននិយាយថា ដំបូងឡើយនាងស្មានតែឪពុករបស់នាងនិយាយលេង ទើបក្រោយមកបានដឹងថាឪពុកនាងនិយាយមែន ប៉ុន្តែនាង និងបងប្អូនគ្រួសាររបស់នាង ក៏មិនជំទាស់ គឺគោរពទៅតាមការសម្រេចចិត្តរបស់ឪពុកនាងផងដែរ តែនាងថា សុំត្រឹមតែជាបុរសដែលសមរម្យម្នាក់ ខិតខំធ្វើការ និងស្រលាញ់គ្រួសាររបស់នាង គឺវាគ្រប់គ្រាន់ណាស់ទៅហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *