កម្រប្រទះណាស់! កម្មករ ២នាក់ជីករកឃើញត្បូងពណ៌ស្វាយ មានរាងបេះដូង គួរឲ្យចាប់អារម្មណ៍ ហើយមានតម្លៃថ្លៃកប់ពពក…

កាលពីពេលថ្មីៗកន្លងទៅ មានព័ត៌មានស្ដីអំពីការជីករកឃើញមាស ពេជ្រ និងរតនសម្បត្តិដ៏មានតម្លៃផ្សេងៗជាច្រើន ហើយត្រូវបានគេបើកចំហយ៉ាងទូលំទូលាយនៅតាមបណ្ដាញអ៊ីនធឺណិតឲ្យសាធារណជនបានដឹង។ ហើយកាលពីពេលថ្មីៗនេះ អ្នករុករករ៉ែ បរទេសពីរនាក់ ជីកបានត្បូងដ៏អស្ចារ្យបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា អ្នករុករករ៉ែពីរនាក់កំពុងជីករករ៉ែនៅព្រំដែនរវាងប្រទេសអ៊ុយរូហ្កាយ និងប្រទេសប្រេស៊ីល ដែលជាការងារប្រចាំថ្ងៃរបស់ពួក ពួកគេក៏បានរកឃើញត្បូងមានពន្លឺចែងចាំងពណ៌ស្វាយ ហើយអ្វីដែលពិសេសកម្រជួប វាមានរូបរាងបេះដូងចំនួន ២ដុំ យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យអ្នកទាំង ២មានការភ្ញាក់ផ្អើលជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Marcos Lorenzelli ក្រុមអ្នកជីករ៉ែ អ៊ុយរូហ្កាយ បានរៀបរាប់យ៉ាងលម្អិតថា៖ វាជាថ្ងៃធម្មតាដែលយើងជីកនៅអណ្តូងរ៉ែ ដែលមានទីតាំងនៅតំបន់កាតាឡាន ហើយកម្មករទើបតែត្រូវបានអនុញ្ញាតឱ្យនៅក្នុងតំបន់នេះ ដើម្បីរកត្បូងកណ្ដៀងពណ៌ស្វាយថ្មីបន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lorenzelli បានពន្យល់ថា៖ បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរ ឬបីម៉ោង ពួកគេបានរំកិលដុំថ្មបាសាល់ ដោយប្រើអេស្កា រហូតបំ-បែកចេញត្បូងកណ្ដៀងពណ៌ស្វាយ មានរាងបេះដូងយ៉ាងស្រស់ស្អាត។ នេះគឺជាកំណប់ទ្រព្យដែលមានតម្លៃមួយ។

តម្លៃពិតប្រាកដរបស់វា អ្នកជំនាញមិនទាន់បង្ហើបឲ្យដឹងនៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនយូរប៉ុន្មានរឿងរ៉ាវជីកឃើញត្បូងមានតម្លៃ ព្រមទាំងមានរូបរាងស្រស់ស្អាត ក៏បានបែកធ្លាយទៅតាមសារព័ត៌មាន។ ហើយភ្លាមៗនោះលោក Lorenzelli ក៏បានសម្តែងមតិជំនួសបុគ្គលិកទាំងពីរនាក់ និងបានពន្យល់ថា ការជីកយករ៉ែថ្មីៗនេះ មានការលំបាក ព្រោះតែភាពរឹងមាំរបស់ថ្ម ពិបាកក្នុងការជីក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាធម្មតា អ្នករុករករ៉ែទាំងពីរនាក់នេះ តែងតែមានអារម្មណ៍នឿយហត់ មិនថាទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយសារការងារត្រូវប្រើពេលយូរ ហើយពេលខ្លះមិនបានផលថែមទៀត ដូច្នេះពួកគេមិនអាចនិយាយលេងសើចបានទេ៖ យើងពិតជាពិបាកធ្វើការណាស់ យើងនឹងត្រូវជីករករបស់ល្អខ្លះនៅទីនេះ។ថ្វីត្បិតតែពួកគេជីកបានកំណប់ដ៏មានតម្លៃក៏ដោយ ក៏ពួកគេនៅមិនទាន់បានយកត្បូងមានរូងរាងបេះដូងដើម្បីវាយតម្លៃទេ ប៉ុន្តែនេះគឺជាលទ្ធផលត្រឡប់មកវិញដែលពួកគេទទួលបានបន្ទាប់ពីការខិតខំប្រឹងប្រែង។

ត្បូងរូបបេះដូងដែលពួកគេបានរកឃើញ គឺមិនអាចយកអ្វីមកជំនួសបានឡើយ និងជាបទពិសោធន៍មិនអាចបំភ្លេចបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សជាច្រើនបានបង្ហាញប្រតិកម្ម ជាមួយនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនិយាយថា ត្បូងដ៏កម្រមើលទៅគួរឲ្យស្រលាញ់ អ្នកផ្សេងទៀតបាននិយាយថា នេះអាចជាសញ្ញានៃក្តីស្រឡាញ់ពីភពផែនដី ហើយយើងគួរតែឆ្លើយតបដោយក្តីស្រឡាញ់ ត្រលប់ទៅវិញ តាមរយៈការដាំដើមឈើ ដើម្បីកុំឲ្យប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីកត្តាមនុស្ស៕

Leave a Reply

Your email address will not be published. Required fields are marked *