កក្រើកពិភពលោកសារជាថ្មីទៀតហើយ! ប្រទះឃើញ រតនសម្បត្តិជាង ១ម៉ឺនមុខ នៅក្រោមបាតដី ហើយបើគិតពីតម្លៃវិញរកអ្វីប្រៀបពុំបានទេ ព្រោះតែ…

បរទេស៖ រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយ ដែលស្ថិតក្នុងខេត្តស៊ីឈួន ប្រទេសចិន។រតនសម្បត្តិទាំងនោះមានជាង១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់

ហើយវាត្រូវបានរកឃើញដោយក្រុមបុរាណវិទូមួយក្រុម និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhongដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង។ រឿងព្រេងនោះបានដំណាលថា

នៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជបណ្តាលឲ្យទ្រព្យសម្បត្តិដ៏ច្រើនសន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នា។ ក្រុមអ្នកបុរាណវិទូ

បានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន នៅបាតទន្លេ Minjiang ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ

ភាគខាងត្បូងក្រុង Chengduជាកន្លែងដែលទន្លេ Minjiang និងទន្លេ Jinjiang ជួបប្រសព្វគ្នា។ដើម្បីចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *