មិនដែលឃើញសោះ! ដើមប្ញស្សីយក្សធំបំផុត បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមទាំំងអាចរកចំណូលពីវាបានយ៉ាង…

កាលពីពេលថ្មីៗ កន្លងទៅនេះ នៅភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ក្នុងខេត្ត Nan សង្កាត់ Tha Wang Pha បុរសម្នាក់ឈ្មោះ Naga Sen អាយុ ៣៧ ឆ្នាំ បានកំពុងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងដើមឬស្សីយក្សដែលគាត់បានដាំ ដែលឬស្សីទាំងនោះមានវិមាត្រប្រហែល ៣៥សង់ទីម៉ែត្រ តែបើមួយគុម្ពធំរបស់ពួកវាវិញ មនុស្ស១០នាក់ក៍

ព័ទ្ធមិនជុំដែរ។យោងតាមសារពត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ពូជឬស្សីយក្សមួយនេះ ដែលត្រូវបានលោក Naga Sen រកឃើញនឹងយកមកធ្វើការបង្កាត់ពូជ។ លោក Naga បានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារតែលោកមានបទពិសោធន៍ក្នុងការបង្កាត់ ពូ ជឬ ស្សីអស់ជាង៨ឆ្នាំមកដូច្នេះការបង្កាត់ពូជឬស្សីធំៗនេះ មិនពិបាកទេ សំខាន់ទៅលើការ

ផ្គត់ផ្គង់ទឹក ប្រសិនបើមានទឹកគ្រប់គ្រាន់នោះ វានឹងលូតលាស់លឿនណាស់។បច្ចុប្បន្ននេះកំណើននៃការដាំឬស្សីនេះ មានកំណើនដល់ទៅជាង ៩០% ឯណោះ ហើយអាចលក់បាន

៥០បាត ក្នុងមួយគីឡូក្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *