ញាក់សាច់!! ទឹកមាត់ខ្យង១គីឡូតំលៃរាប់ម៉ឺនដុល្លាគិតៗទៅថ្លៃជាងមាសទៅទៀត ដោយសារតែវាត្រូវបានគេយកទៅ…

ខ្យងត្រូវបានគេនិយមបរិភោគ មិនថាខ្យងរស់នៅក្នុងបឹងសមុទ្រ ដែលវាឱាជារសឆ្ងាញ់។

ខ្យងជាច្រើនក្បាលវារគើមៗលើចានមានចំណិតល្ពៅនិងត្រសក់បានក្លាយជាអ្នកផលិតគ្រឿងផ្សំដ៏សំខាន់ក្នុងវិស័យថែរក្សាសម្ផស្សដោយម្សៅផលិតពី ទឹកមាត់ពួកវាមានតម្លៃថ្លៃជាងមាសទៅទៀត។ សត្វខ្យងនៅកសិដ្ឋានរបស់នាងផាតធីនីសិរីថាងកៀវត្រូវបានប្រមូលពីចម្ការ និងវាលស្រែនានា ។

នាងបានឲ្យដឹងថា ៖ « កសិករយើងធ្លាប់តែស្អប់ខ្យងហ្នឹងព្រោះវាស៊ីដំណាំហើយចាប់វាចោលតាមផ្លូវ និងបោះចូលទន្លេតែឥឡូវពួកគាត់អាចលក់ខ្យង នោះឲ្យខ្ញុំដើម្បីបង្កើនចំណូល មួយផ្នែក ដែរ » ។ បើប្រមូលបាន ខ្យង ១ ០០០ ក្បាលគេអាចរកបាន ពី ៣២០ ទៅ ៦៥០ ដុល្លារថែមទៀត ។

កសិដ្ឋាននេះជាកន្លែងមួយក្នុងចំណោមកសិដ្ឋាន ៨០ កន្លែងទៀតនៅខេត្ត ណាខនណាយុកប្រទេស ថៃ ដែលមានចម្ងាយផ្លូវឡាន តែ ២ ម៉ោងប៉ុណ្ណោះពីទីក្រុងបាងកក ។ យោងតាមការស្រាវជ្រាវ របស់ group Coherent Market Insights កសិដ្ឋានចិញ្ចឹមខ្យងនៅខេត្តនេះបានបង្កើតចំណូលពីទីផ្សារទឹកមាត់ខ្យងក្នុងវិស័យថែរក្សាសម្ផស្សដែលគិតជាទឹកប្រាក់ប្រមាណ ៣១៤ លាន ដុល្លារអាមេរិក ។

ទឹកមាត់ខ្យងដ៏មានតម្លៃត្រូវបានស្រង់យកពីក្រពេញរបស់វាយ៉ាងយកចិត្តទុកដាក់និងអត់ធ្មត់បំផុត ។ វា ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនគ្រឿងសម្អាងនានានៅប្រទេសថៃមុននឹងដឹកបន្តទៅផលិតជាគ្រឿងសម្អាងនៅប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

លោក គីតផុង ភូតារ៉ាធូវ៉ានុនដែលផលិតសេរ៉ូម ទឹកមាត់ខ្យងក្រោមស្លាកសញ្ញា Acha បាន ផ្គត់ផ្គង់ទីផ្សារគ្រឿងសម្អាងនៅកូរ៉េនិងអាមេរិកដោយលក់ម្សៅ ទឹកមាត់ខ្យងតម្លៃ ១,៨ លានបាត ក្នុង ១ គីឡូក្រាម ( ៥៨ ២០០ ដុល្លារ ) ខណៈ មាស ១ គីឡូក្រាមមានតម្លៃ ៤៦ ៣០០ ដុល្លារ។ម្សៅទឹកមាត់ខ្យងថៃមានតម្លៃថ្លៃជាងផលិតផលពីចិនដែល ១ គីឡូក្រាម ត្រឹមតែ ២ ៦០០ ដុល្លារ ។

លោក គីតផុងអះអាងថានៅចិនទឹកមាត់ខ្យងត្រូវបាន បូម ជារៀងរាល់ថ្ងៃខណៈនៅថៃជារៀងរាល់ ៣សប្ដាហ៍ម្ដង ។ ទោះមិនមានការស្រាវជ្រាវបែបវិទ្យាសាស្ត្របញ្ជាក់ពីប្រសិទ្ធភាពទឹកមាត់ខ្យងតែ លោកអះអាងថា ៖ « ទឹកមា ត់ខ្យងយើងវាល្អជាងព្រោះខ្យងស៊ីបន្លែធញ្ញជាតិនិងផ្សិតគ្រប់យ៉ាងធ្វើឲ្យវាមានគុណភាពល្អ ដែលអាចជួយព្យាបាលស្បែករលាកនិងរបួសនានា » ។

រីឯម្ចាស់កសិដ្ឋាននាងផាតធីនីសិរីថាងកៀវបានលើកឡើងថា ៖ « ឥឡូវខ្ញុំទិញខ្យង ស៊ីដំណាំនេះតម្លៃពី ២៥ ទៅ៣០បាតក្នុង១គីឡូក្រាមហើយទីផ្សារក៏មានប្រកួតប្រជែងខ្លាំងដែរ »។

Leave a Reply

Your email address will not be published. Required fields are marked *