គួរអោយខ្លាចណាស់! ម្រើមព្រះសម័យនេះស្លូតអត់ចេះខាំទេ តែម្រើមព្រះកាលពី ២០០លានឆ្នាំមុន វាធំនិងកា ចណាស់ បើមនុស្សជួបវាច្បាស់ជា…(មានវីដេអូ)

សត្វម្រើមព្រះជាសត្វល្អិតមួយប្រភេទមានជើងច្រើន ចូលចិត្តរស់នៅតែនឹងដីសើម ជ្រកអាស្រ័យនៅនឹងទីសុកមម៉ុក ដែលមានស្លឹកឈើឬសម្រាមជាដើម ។ នាពេលបច្ចុប្បន្ននេះ យើងច្រើនឃើញរូបរាងវាតូចៗ មានខ្លះធំប្រហែលប៉ុនមេដៃ និងមានប្រវែងមួយចំអាម ប៉ុននេះជាម្រើមព្រះភ្នំ ដែលឃើញមានសម្បូរនៅទីជនបទ ព្រៃភ្នំ ដូចជាខេត្តមណ្ឌលគិរី

រតនគិរីជាដើម។យ៉ាងណាមិញ ទំហំប៉ុនមេដៃ មេជើងអីហ្នឹង យើងគិតថាធំហើយ ពេលជួបពួកវាម្តងៗមានអារម្មណ៍ញញើតនឹងវាដែរ។

ប៉ុន្តែ បើយើងត្រឡប់ទៅកាលពីជាង២០០លានឆ្នាំមុន ពួកយើងនឹងបានជួបជីដូនជីតាម្រើមព្រះ ដែលពួកវាធំៗណាស់ ពោលគឺខ្លួនវាធំជាងខ្លួនមនុស្សទៅទៀត ហើយកាលនោះបើដើរព្រៃជួបពូកវាដោយចៃដន្យពិតណាស់គ្មា.នជី វិតវិ ញមកផ្ទះវិញទេ។សូមជម្រាបថា ម្រើមព្រះធំៗកាលពីសម័យនោះ អ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យវាថា Arthropleura(ឈ្មោះមានន័យថា “សត្វឆ្អឹងជំនីររួម”)

ដែលមានដើមកំណើតនៅសម័យចុងកាបូនិក ដែលឥឡូវស្លិតនៅត្រង់អាមេរិកខាងជើងនិងអឺរ៉ុប។អ្នកសត្វវិទូបានរកឃើញហ្វីស៊ីលពួកវា ហើយសិក្សាដឹងថា យ៉ាងហោចណាស់កាលនោះពួកវាមានប្រវែង៣ម៉ែត្រ ហើយមានធ្មេញផ្គាមធំរឹងមាំ វាត្រូវបានគេស្គាល់ថា វាជាពពួកសត្វមានស រសៃពួរឆ្អឹ ងធំជាងគេនៅលើផែនដី និងមានទំហំធំធេង ដោយសារ

កាលពីជាងពីរយលានឆ្នាំមុន បរិយាកាសលើផែនដីសម្បូរអុកស៊ីសែនខ្ពស់ ហើយកាបូននៅក្នុងបរិយាកាសមានកម្រិតទាប៕

សូមទស្សនាវីដេអូនៅខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

Leave a Reply

Your email address will not be published. Required fields are marked *