គូរព្រេងមិនដែលព្រាត់! ទម្រាំមើលចិត្តថ្លើមគ្នាត្រូវ ដឹកដៃគ្នាចូលរោងជ័យ តាអាយុ៨០យាយក្បែរ៧០, យាយបារម្ភខ្លាចតាអស់សេវ៉ា(មានវីដេអូ)

អ្នកយកព័ត៌មានបានរាយការណ៍អំពីរឿង គូស្នេហ៍វ័យចំណាស់មួយគូដែលរស់នៅឯមណ្ឌលចាស់ជរាមួយកន្លែង នៅស្រុកសាកបាយ៉យ ខេត្តសុងខ្លា ប្រទេសថៃ។

ដោយមានពិធីរៀបអាពាហ៍ពិពាហ៍មួយដែលបង្កើតភាពរីករាយជាមួយនឹងភាពស្រស់ស្អាតនៃចំណងអាពាហ៍ពិពាហ៍។ បានដឹកដៃគ្នាចូលរោងមង្គលការក្រាបផ្ទឹម ក្រោមក្រសែភ្នែកសាច់ញាតិបងប្អូនកូនចៅគ្រប់គ្នាធ្វើជារឿងនេះដែរបានធ្វើឱ្យយុវជន និងយុវនារីច្រណែននឹងពួកគាត់ជាខ្លាំង ដែលស្នេហារបស់ពួកគាត់ទោះជាក្នុងវ័យចំណាស់ក៏ពិតមែនតែមានភាពផ្អែមល្ហែមណាស់។

យោងតាមប្រភពពីខាងអ្នកសារព័ត៌មាននៅប្រទេសថៃបានចុះផ្សាយថា ពិធីមង្គលការនេះបានរៀប អាពាហ៍ពិពាហ៍មួយនេះ ចំជាអធិមអធមណាស់ ដោយកូនកំលោះឈ្មោះ លាប់ ឆៃខ្វាន់ មានអាយុ ៨០ឆ្នាំ និងកូនក្រមុំមានឈ្មោះ វិល័យមុក សិធិចិន្ដាមានអាយុ ៦៧ឆ្នាំ។

កូនកំលោះគាត់គឺមានកូន បីនាក់ហើយ ដោយប្រពន្ធរបស់គាត់បានបាត់បង់ជីវិត ឯចំណែកខាងកូនក្រមុំវិញក៏ដូចគ្នាគឺគាត់ក៏មានកូន បីនាក់ដែរ ប៉ុត្តែខាងស្វាមីចាស់របស់គាត់ក៏ត្រូវបានបាត់បង់ជីវិតដូចគ្នាផងដែរ។

កូនកំលោះបានជូនថ្លៃបណ្ណាការបីហើយកូនកំលោះក៏បានដង្ហែជំនូន ទៅផ្ទះកូនក្រមុំ ដោយមានការចូលរួមពីសមាគមន៍ចាស់ជរា និងសាច់ញាតិយ៉ាងច្រើន មក សម្ដែងក្ដីត្រេកអរ។ កូនកំលោះ កូនក្រមុំបានជួបគ្នានៅក្នុងមណ្ឌលចាស់ជរាប្រហែល ១ឆ្នាំជាងទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *