លោកតាម្នាក់ ជឿរថាមានបារមីកាន់ គាត់បានទុកសក់យ៉ាងវែង រហូតដល់ទៅ5ម៉ែត្រ ព្រោះគាត់ជឿរថាបើគាត់ហ៊ានកាត់គាត់នឹង…

លោកតា Nguyen Van Chien ជនជាតិវៀតណាមវ័យ ៩២​ឆ្នាំ មកពីតំបន់ដីសណ្ដទន្លេមេគង្គភាគខាងត្បូង គឺជាម្ចាស់សក់ដ៏មានមោទនភាពចំពោះសក់វែងមានប្រវែង ៥ម៉ែត្រ

ដោយសារតែគាត់បានជឿលើអ្វីម៉្យាងដែលប្រាប់មិនឱ្យប៉ះពាល់សក់នោះទេ ព្រោះសក់នោះមានបារមីសណ្ឋិត។ គាត់ខានបានកាត់សក់របស់គាត់អស់រយៈកាល ៨០ឆ្នាំមកហើយ។

លោកតាបានប្រាប់អ្នកសារព័ត៌មាន Reuters នៅក្នុងភូមិរបស់គាត់ប្រហែល ៨០គីឡូម៉ែត្រខាងលិចទីក្រុងហូជីមិញថា «ខ្ញុំជឿថាប្រសិនបើខ្ញុំកាត់សក់នោះចោល ខ្ញុំនឹងស្លា.ប់។

ខ្ញុំចិញ្ចឹមវាទុក និងគ្របវាក្នុងក្រមាដើម្បីឱ្យវាស្ងួត និងសម្អាតវាឱ្យមើលទៅស្រស់ស្អាត»។ លោកតាគោរពបូជាចំពោះអំណាច៩ និងអាទិទេព ៧អង្គ។

គាត់ជឿថានេះជាការបួងសួងសុំរបស់គាត់ទើបសក់នោះដុះឡើង ដែលគាត់បួងនៅក្រោមឈ្នួតក្បាលពណ៌ទឹកក្រូច។គាត់ត្រូវបានគេតម្រូវឱ្យកាត់វាចោលកាលគាត់នៅសាលារៀន តែគាត់ក៏បានសម្រេចចិត្តឈប់រៀនត្រឹមពីថ្នាក់ទីបី មិនត្រឹមតែប៉ុណ្ណោះទេគាត់ថែមទាំងបានសម្រេចចិត្តមិនកាត់វា មិនសិតវា និងលាងសម្អាតវាម្តងទៀតឡើយ។

គាត់បាននិយាយថា «ខ្ញុំចងចាំសក់របស់ខ្ញុំខ្មៅក្រាស់និងរឹងមាំ។ ខ្ញុំបានសិតវាដើម្បីឱ្យវារលូនហើយរលោង ប៉ុន្តែនៅពេលដែលខ្ញុំបានស្តាប់លឺការស្នើពីអាទិទេព ខ្ញុំបានដឹងភ្លាមៗថាខ្ញុំត្រូវបានគេជ្រើសរើសជាម្ចាស់រូប។​

ខ្ញុំបានប៉ះសក់របស់ខ្ញុំ ហើយត្រឹមតែមួយយប់ប៉ុណ្ណោះ វាប្រែជារឹង​ខ្លាំងណាស់ វាបានចំពាក់នឹងក្បាលរបស់ខ្ញុំហើយក្លាយជាមានអ្វីមួយមកកាន់»។

លោកតាគោរពប្រណិបត្តិតាមជំនឿត្រូវបានគេស្គាល់ថា Dua ជាសាសនាដូង ដែលលែងមានអ្នកគោរព ដែលបានដាក់ឈ្មោះតាមបារមីរបស់ខ្លួន ហើយបានអះអាងថាបារមីរស់តែនៅលើដូង ដើម្បីរក្សាភាពរឹងមាំរបស់គាត់។

Dua ត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម និងចាត់ថាជាជំនឿមិនពិត។ កូនប្រុសទីប្រាំរបស់គាត់ឈ្មោះ Luom បានជួយគាត់គ្រប់គ្រង សោរយក្ស(ភារកិច្ចជាម្ចាស់រូប)របស់គាត់។

គាត់ក៏ជឿជាក់លើទំនាក់ទំនងរវាងសក់ និងការស្លា.ប់ដែរ ដោយបានឃើញបុរសម្នាក់ផ្សេងទៀតបាបស្លា.ប់បន្ទាប់ពីព្យាយាមចងភ្ជាប់សក់របស់គាត់ឡើងវិញជាមួយសសៃអំបោះ។Luom អាយុ៦២ឆ្នាំ និយាយថា «របស់ទាំងនេះមើលទៅសាមញ្ញ ប៉ុន្តែវាពិសិដ្ឋណាស់»៕

Leave a Reply

Your email address will not be published. Required fields are marked *