នេះហើយទឹកចិត្តឪពុក! ខំដើរសំលៀងកាំបិតតាមផ្ទះគេ សន្សំលុយទិញទូរស័ព្ទ Iphone សេរ៊ីទំនើប ឲ្យកូន មានលុយត្រឹម ៤០ម៉ឺនរៀល កូនថាចង់ប្រើ ហើយស្រាប់តែប៉ះចំអ្នកលក់…

ទឹកចិត្តជាឪពុកម្នាក់ បើទោះត្រឹមជាអ្នកដើរសំលៀងកាំបិតក៏ពិតមែន ប៉ុន្តែ ទំហំនៃទឹកចិត្តរបស់គាត់គឺធំធេងណាស់ចំពោះកូនៗនៅឯស្រុក ដោយ

 

គាត់បានព្យាយាមសន្សំលុយ មិនហ៊ានទិញអីហូបទេ រហូតអាចទិញទូរស័ព្ទបាន១គ្រឿង បន្ទាប់ពីកូនសុំ ព្រោះឃើញមិត្តភក្តិរៀនថ្នាក់ទី១១ដូចគ្នា គេមានទូរស័ព្ទប្រើ ដែលអាចរៀនតាមអនឡាញបានយ៉ាងប្រសើរ។ថ្មីៗនេះតាមរយះហ្វេសប៊ុករបស់ Rynâ JūmTëv Tøch XD បានបង្ហោះសារមួយបានធ្វើ

 

អោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាង។ខាងក្រោមនេះជាសំនេរដែលត្រូវបានសរសេរដោយសារគាត់ថា៖បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plusខ្ញុំ

 

លក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់ ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយ

ទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូនកូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផងថាឪពុកខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិន

 

ហ៊ានទិញអីហូបខ្លួនឯងទេខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិត

ឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង…។

Leave a Reply

Your email address will not be published. Required fields are marked *