កម្រឃើញណាស់! ប្ដីប្រពន្ធមានថ្ងៃខែឆ្នាំកំណើ តដូចគ្នាបេះបិត រួម រស់ជាមួយគ្នាជាង ៧០ឆ្នាំ បានសន្យាគ្នាតែ ២ចំណុចថា…

សូម​បើក​ទំព័រ​ជីវិត​ស្នេហា​ លោកតាយាយ​មួយ​គូ​ អាយុ​ ៨៩​ឆ្នាំ​។ តាយាយ​ កើតនៅ​ថ្ងៃ​ដូចគ្នា​ ខែ​ដូចគ្នា​ និង​ឆ្នាំ​ដូចគ្នា​ទៀត ដែលទាំងនេះជាករណីកម្រ

 

មួយ​។ ពួកគាត់មាន​ក្បួន​សម្ងាត់ក្នុង​ការ​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​ អស់​រយៈ​ពេល​ ៧០ឆ្នាំ​មក​នេះ​ ពួកលោក​សន្យា​ជាមួយ​គ្នា​តែ​ ២​ចំណុច​ប៉ុណ្ណោះ​។លោក​អភិបាល​ខេត្ត​ស៊ុរ៉ាតថានី​ និង​លោក​អភិបាល​ស្រុក​ នៃ​ស្រុក​​ភុនភិន​ ប្រទេសថៃ បាន​នាំ​គ្នា​យក​កន្ត្រក​ម្ហូប​អាហារ​សម្រាប់​បំប៉ន​សុខភាព

 

​ ទៅ​កាន់​ផ្ទះ​លេខ​ ១៣៨​ ក្រុម​ទី​៧ ឃុំ​ ថាសាថន​ ស្រុក​ភុនភិន​ ដើម្បី​ប្រគល់​ជូន​តា ផាន់​ អាយុ​ ៨៩ឆ្នាំ​ និង​យាយ​ រ៉ត​ ដែល​មាន​អាយុ​ ៨៩​ឆ្នាំ​ដូច​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តា​យាយ​ជា​ប្ដី​ប្រពន្ធ​និង​គ្នា​នេះ​ កើត​នៅ​ថ្ងៃ​ ខែ​ ឆ្នាំ​ ដូចគ្នា​ គឺ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​១៩៣៣ គាត់​ទាំង​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​ នឹង​គ្នា​ ៧០​ឆ្នាំ​មក​ហើយ​។

 

យាយ​តា​ មាន​បុត្រ​ជាមួយ​គ្នា​ចំនួន​ ៣​នាក់​។​ លោក​ អភិបាល​ខេត្ត​ និង​អភិបាល​ស្រុក​ បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ របស់​យាយ​តា​ ហើយ​បាន​សុំ​តា​ និង​យាយ​ ថើប​គ្នា​ចំនួន​មួយ​ខ្សឺត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​តាផាន់ ឱន​ថើប​យាយ​រ៉ត​ ពេល​នោះ​យាយ​ រ៉ត​ សម្ដែង​អាការៈ​អៀនខ្មាស​ ហើយ​និយាយ​ថា​ តា​ផាន់​ មិន​ដែល​ថើប​យាយ​

 

និង​កូន​ទេ ហើយ​ពេល​ដែល​តា​ ឱប​ថើប​បែប​នេះ​ លោក​យាយ​មាន​ភាព​កក់​ក្ដៅ​ជា​ខ្លាំង​។ លោកយាយ​និយាយ​រៀបរាប់​ថា​ មុន​ពេល​រៀប​ការ​ ពួកគាត់​បាន​សន្យា​នឹង​គ្នា​ចំនួន២ចំណុច​ ទី​មួយ​កុំ​ជេរ​ម្ដាយ​ឪពុក​គ្នា​ និង​ទីពីរ​ កុំ​វាយ​តប់​គ្នា​។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូម​ឲ្យ​តា​យាយ​នៅ​បាន​សុខ​ជា​គូ​ ចាស់​ព្រេង ចាស់​ព្រឹទ្ធ​តទៅ​ទៀត​ ដើម្បី​បង្កើត​ស្នាម​ញញឹម​ដល់​អ្នក​ដែល​រស់នៅ​ជិត​ខាង​ និង​កូន​ទាំង​ ៣​ ត​រៀង​ទៅ…។

Leave a Reply

Your email address will not be published. Required fields are marked *