ថ្មីទៀតហើយ!កូនកំលោះកូនក្រមុំដាក់តាំង ក្ដារមឈូ សនៅក្នុងរោងការ ឆ្ងល់ខ្លាំងពេក ពេលសួរនាំទើបដឹងរឿងថា…

នេះគឺជាមង្គលការប្លែកខុសគេ​របស់កូនក្រមុំកូនកំលោះមួយគូ​ ដែលបានដាក់តាំងក្ដារមឈូ សនៅខាង​មុខពិធី ដើម្បីទុកថតរូបជំនួសឲ្យឆាកនៅក្នុងពិធីទូទៅ។ ពួកគេបានប្រាប់ថា ដោយសារតែក្ដារមឈូ សនេះហើយ ដែលធ្វើឲ្យពួកគេទាំងពីរស្រឡាញ់គ្នា ដូច្នោះហើយ​ទើបមានក្ដារ​មឈូសក្នុង

 

ពិធីតែម្ដងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមានការបង្ហោះរូបភាពរៀបការ​ដែលប្លែកខុសគេនេះទៅក្នុងសង្គមអនឡាញតាមរយៈហ៊្វេសប៊ុកឈ្មោះ Kan Pho to ព្រមទាំងសរសេរប្រយោគមួយឃ្លាថា ​”ព្រោះការផលិតក្ដារមឈូ សទើបធ្វើ​ឲ្យយើងបាន​ជួបគ្នា ហេតុនេះហើយ ទើបពិធីរៀបការរបស់យើង​ចាំបាច់ត្រូវមានក្ដារមឈូ សជាសាក្សីស្នេហ៍។ ក្ដារមឈូ ស​មួយនេះ កូនកំលោះជាអ្នកផ្គុំ ហើយកូនក្រមុំជាអ្នកលាបថ្នាំ សូមចូលរួមត្រេកអរ​ជាមួយអ្នកទាំងពីរផងដែរ

 

គ្រប់គ្នាអាចចែករំលែក​រូបភាពទាំងនេះបានណា”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីផុសភ្លាម​ក៏ធ្វើឲ្យគ្រប់គ្នាដែលឃើញងឿងឆ្ងល់ថា គិតដូចម្ដេចបាន​យកក្ដារមឈូ សមកដាក់​ក្នុងពិធីមង្គល​ការដូច្នោះ មិនដឹងជាពិធីរីករាយ ឬកើតទុក្ខឲ្យប្រាកដនោះទេ?

 

អ្នកសារព័ត៌មាន​ក៏បានទាក់ទង​ទៅម្ចាស់​ហ៊្វេសប៊ុកនោះ ដែលជាជាងថត​រូបនៅក្នុងពិធី ដំបូងគាត់បានជជែកជាមួយ​និងម្ចាស់កម្មពិធី ​រួចហើយព្រម​ទាំងសួរដល់ការ​គិតដែលចង់រៀបចំបែបនេះថា​វាមើលទៅសមស្របតាមជំនឿរបស់​ជនជាតិថៃដែរ ឬយ៉ាងណា និងគិតដូចម្ដេចបានជាយកក្ដារមឈូ ស​មកតុបតែងក្នុងកម្មពិធី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីចង់ដឹងកាន់តែច្បាស់ អ្នកសារព័ត៌​មានក៏បានធ្វើដំណើរទៅ​រោងចក្រផលិតក្ដារមឈូ សដែលស្ថិត

 

 

នៅឃុំណងយ៉ាវ ស្រុកផាកនំសារខាម ខេត្តឆាកឈើងសាវ ដើម្បីទៅជួបគូស្នេហ៍ថ្មីថ្មោងមួយគូនេះដែលធ្វើឲ្យ​មានភាព​ល្បីល្បាញនៅក្នុងសង្គមអនឡាញ និងសាកសួរអំពីប្រវត្តិរបស់អ្នកទាំងពីរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនកំលោះមានឈ្មោះថា ចក្រីត ណាមវិសេត អាយុ ២៣ឆ្នាំ និងកូនក្រមុំឈ្មោះ ផន ធិឆារឿងរាំ មានអាយុ ១៦ឆ្នាំ អ្នកទាំងពីរជាបុគ្គលិកធ្វើ​ក្ដារមឈូ សនៅរោងចក្រមួយកន្លែង ហើយកូនក្រមុំ​ក៏ជាអ្នកស្រុកនគររាជសីមា ដែលបានផ្លាស់​មកធ្វើជាបុគ្គលិក

 

​នៅក្នុង​រោងចក្រផលិតក្ដារមឈូ សពីមុនមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនកំលោះ​ដែលជាអ្នកស្រុកមហាសារខាម ក៏បានមកធ្វើការនៅទីនោះ​ដូចគ្នាកាលពី ២ឆ្នាំមុន។ ពេលវេលាកន្លងផុតទៅមិនបានប៉ុន្មានផង អ្នកទាំងពីរក៏បានទាក់ទងគ្នា មើលចិត្តគ្នាប្រហែល ១០ខែក៏​សម្រេច​ចិត្តរៀបការជាមួយគ្នាតែម្ដងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកទាំងពីរធ្វើការនៅក្នុងរោងចក្រផលិត​ក្ដារមឈូ សយូរៗទៅក៏គិតថា ក្ដារមឈូ សគ្រាន់​តែជាប្រអប់ឈើដែល​លាបថ្នាំពណ៌តែប៉ុណ្ណោះ ពេល

 

ដែលយកមកតុបតែង​នៅក្នុងពិធីមើល​ទៅក៏មិនជាអ្វី ហើយពួកគេក៏មិន​បាន​គិតអ្វីច្រើននោះដែរ ហើយក៏មិនគិតថា វាខូចខាតអ្វីនោះដែរ ព្រោះអ្នកទាំងពីរមកជួបគ្នាហើយស្រឡាញ់គ្នា​ក៏ព្រោះតែការងារមួយនេះ ទើបសម្រេចចិត្តយកក្ដារមឈូ ស​យកមករៀបចំពិធីក្នុងពិធីមង្គលការទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ចំណែកឯអ្នកផ្ដើមគំនិតនៃការយកក្ដារ​មឈូសមកជំនួសឲ្យឆាកនៅក្នុងកម្មពីធី គឺអ្នកស្រី ណាន់ថាក់ណា នេរ៉ាក់ភូស៊ី មានអាយុ ៤៥ឆ្នាំដែលជាម្ចាស់​រោងចក្រផលិតក្ដារមឈូ ស គាត់​យល់ឃើញថា ​កូនក្រមុំកូនកំលោះ​ធ្វើការជាអ្នកផ្គុំក្ដារមឈូ ស ​ដូច្នោះហើយការដែលមាន​មឈូសនៅក្នុងពិធី​ មិន

គិតថាខុសទាស់អ្វីឡើយ​ ព្រោះវាជាក្ដីសុខរបស់អ្នកទាំងពីរទៅវិញទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកទាំងពីរធ្វើវាដោយផ្ទាល់ដៃ ថែមទាំងក្រុមគ្រួសារជួយច្នៃ​ម៉ូដទៀតផង ទើបលេចចេញនូវរូបរាងក្ដារ​មឈូសមួយ​នេះមក។

 

សម្រាប់គាត់ គាត់គិតថា ក្ដារមឈូ សគ្រាន់តែផ្ទះ​មួយខ្នងតែប៉ុណ្ណោះ។ ចំណែកពិធីរៀប​ការរបស់អ្នកទាំងពីរក៏បានរៀបចំឡើង​កាលពីថ្ងៃទី១៨​ មិថុនា កន្លងមកហើយ ពិធីនេះក៏បានរៀបចំនៅ​ក្នុងរោងចក្រ​ ហើយក៏បានរៀបចំបែបរក្សាគម្លាត​មានត្រឹមតែបងប្អូនសាច់ញាតិជិតស្និទ្ធមកចូលរួមតែ​ប៉ុណ្ណោះ…។

Leave a Reply

Your email address will not be published. Required fields are marked *