ភ្ញាក់ផ្អើលជាខ្លំាង! ក្រោយកូនកំលោះភ្ជាប់ពាក្យអាយុ៣១ រីឯខាងស្រីនៅក្មេងណាស់អាយុត្រឹមតែ…

កាលពីពេលកន្លងទៅនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងគូស្នេហ៍មួយគូថ្មីថ្មោង ដែលទើបនឹងភ្ជាប់ពាក្យជាមួយគ្នាថ្មីៗនៅក្នុង

 

ទឹកដីខេត្តព្រះវិហារ ដែលកូនក្រមុំមើលទៅគឺនៅក្មេងមែនទែន ធ្វើឱ្យមហាជននាំគ្នាភ្ញាក់ផ្អើលគ្រប់ៗគ្នា ។បើតាមរយៈគណនីមួយឈ្មោះ ហួត ស្រីរត្ន័  ដែលត្រូវជាប្អូនស្រីខាងកូនកំលោះ បានបង្ហោះរូបភ្ជាប់ពាក្យគូស្នេហ៌មួយគូខាងលើនេះ ដែលមានកូនក្រមុំរូបរាងតូចច្រឡឹង មើលទៅដូចកូនក្មេង

 

ខ្លាំងណាស់ ខណៈដែលកូនកំលោះមានអាយុដល់ទៅ ៣០ ឆ្នាំទៅហើយ ។តាមរយៈការបញ្ជាក់របស់ម្ចាស់គណនីខាងលើ នៅក្នុងខំមិនដែលមហាជនសាកសួរ បានឱ្យដឹងផងដែរថា ខាងកូនក្រមុំពេលនេះ គឺមានអាយុ ១៥ ឆ្នាំហើយ ខណៈដែលពេលនេះ គឺពួកគេធ្វើពិធីភ្ជាប់ពាក្យសិន នៅក្នុង

 

ស្រុកជ័យសែន ខេត្តព្រះវិហារ លុះរយៈពេល ៣ ឆ្នាំទៀត ទើបគូរស្នេហ៍មួយនេះ គិតគូររៀបចំអាពាហ៍ពិពាហ៍ជាបន្តទៀត ។យ៉ាងណាមិញ ជុំវិញរឿងរ៉ាវ

 

ខាងលើនេះ បានធ្វើឱ្យមហាជនមួយចំនួន នាំគ្នាស្រឡាំកាំង និង ងឿងឆ្ងល់មែនទែន ខណៈដែលមានមហាជនមួយចំនួនទៀត ចូលរួមអបអរ និង

 

ជូនពរគូស្នេហ៍មួយនេះ ក្រោយរៀបអាពាហ៍ពិពាហ៍ និង ទទួលបានសុខសុភមង្គលក្នុងក្រុមគ្រួសារ…។

Leave a Reply

Your email address will not be published. Required fields are marked *