សំណាងណាស់! ក្លាយជាអ្នកមានដោយមិនដឹងខ្លួន ក្រោយទិញលេខឆ្នោត តាមស្លាកលេខឡានរបស់ខ្លួនឯង ស្រាប់តែត្រូវបានរង្វាន់ធំទឹកប្រាក់រហូតដល់…

កន្លងទៅថ្មីៗនេះ មានស្រ្តីវ័យចំណា ស់ម្នាក់អាយុខ្ទង់ ៥៦ ឆ្នាំ បានឈ្នះឆ្នោតរង្វាន់ធំទីមួយ នៃចំនួនទឹកប្រាក់ ១២ លានបាត (ប្រមាណជា៤៩,២៦៨ដុល្លារអាមេរិក)

 

បន្ទាប់ពីបានទិញសន្លឹកឆ្នោត ២ សន្លឹក ដោយការផ្សងសំណាងចៃដន្យប៉ុណ្ណោះ ។ស្រ្តីវ័យចំណាស់នោះមានឈ្មោះថា Wanna Takham មុខរបរជាអ្នកលក់ម្ហូបអាហារនៅពីមុខមន្ទីរពេទ្យឡាំប៉ាង ហើយគាត់មិនបានមានបំណងចង់ផ្សងសំណាឆ្នោតអ្វីនោះឡើយ ដែលដំបូងឡើយ រថយន្តគាត់មួយគ្រឿង

 

ដែលមានស្លាកលេខ ៣១៩៦ បានចតចោ លនៅមុខតូប ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បានបើកមកបុ កពីក្រោយ ។ជាមួយគ្នានេះផងដែរ

 

ក៏មានតូបលក់ឆ្នោតមួយដែលនៅក្បែរ ដែលអ្នកលក់ឆ្នោតបានឲ្យគាត់ទិញសន្លឹកឆ្នោតផ្សងសំណាងលេខ ១៩៦ ព្រោះវជាលេខដូចនឹងស្លាកលេខរថយន្តរបស់គាត់ ហើយឃើញដូច្នេះ ស្រ្តីវ័យចំណាស់ក៏បានសម្រេចចិត្តទិញតែម្តង ។យ៉ាងណាមិញ ក្រោយពីឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក

 

អ្នកស្រី Wanna នឹងយកប្រាក់ទៅសងបំណុល ផ្គត់ផ្គង់កូនៗចំនួនពីរនាក់របស់គាត់ និងធ្វើបុណ្យ ។

 

ហើយគាត់ក៏នឹងចែកប្រាក់ខ្លះទៅកាន់អ្នកលក់សន្លឹកឆ្នោតឲ្យគាត់ និងបន្តការលក់ម្ហូបអាហាររបស់គាត់ដដែរ…។

Leave a Reply

Your email address will not be published. Required fields are marked *