ផ្អើលភ្លូកទឹកភ្លូកដី! នៅសុខៗ ដំបូកដុះឡើងមានមុខដូចមនុស្ស ស្រាប់តែអ្នកស្រុកនាំគ្នាអុចធូបព្រោងព្រាតសុំលេខឆ្នោត ព្រោះតែ…(មានវីដេអូ)

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅស្រុកប្រាសាទ ខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីអ្នកស្រុកបានឃើញដំបូកមួយដ៏ចម្លែកដុះមកដោយមានរូបរាង និង

 

មុខមាត់ដូចជាកូនក្មេងប្រុសម្នាក់ដែលអ្នកស្រុកហៅថា អាខៃ ជាព្រលឹងកុមារដែលជនជាតិថៃមានជំនឿថាស័ក្ដិសិទ្ធិ អាចសុំលាភសុំជ័យបានតាម

 

បំណងប្រាថ្នា។យ៉ាងណាមិញ បន្ទាប់ពីរូបដំបូកនោះបានសុះសាយក្នុងបណ្ដាញសង្គមមក គេកត់សម្គាល់មានប្រជាជនជាច្រើនបាននាំគា្នទៅសុំលាភ សុំជ័យ មានទាំងគ្រឿងដង្វាយ ផ្កាភ្ញី ផ្លែឈើ ព្រមទាំងគ្រឿងសក្ការជាច្រើន ដើម្បីសុំសេចក្ដីសុខសប្បាយ។ ជាពិសេសអ្នកស្រុកជាច្រើន បាននាំ

 

គ្នាសុំលេខឆ្នោតភ្លូកទឹកភ្លូកដី ព្រោះជឿថាដំបូកនោះជា អាខៃដែលតែងឱ្យលេខឆ្នោតឆុត។ទន្ទឹមនឹងនេះដែរ តាមការឱ្យដឹងពីអាជ្ញាធរស្រុកប្រាសាទ ខេត្តសុរិន្ទក៏ កំពុងតែស៊ើ បអង្កេតដើម្បីឱ្យដឹងជាក់ច្បាស់ថា

 

ដំបូកនេះដុះដោយធម្មជាតិដោយខ្លួនឯង ឬ ក៏ជាការបង្កើតឡើងរបស់ជនណាម្នាក់ ព្រោះដោយហេតុថា ដំបូកនេះវាដុះមកចម្លែកដែលមានរូបរាងដូចមនុស្សច្បាស់ៗតែម្ដ ង។

Leave a Reply

Your email address will not be published. Required fields are marked *