ហួសចិត្ត! កំពុងសូត្រធម៌ពិធីបុណ្យស. ព សុខៗ ស្រាប់តែឃើញស. ពជិះម៉ូតូចូលរោង ផ្អើលពេញភូមិ ហើយសួរនាំទើបដឹងថា…

កាលពីពេលថ្មីនេះ មានរឿងរ៉ាវប្លែកភ្នែកមួយក្នុងប្រទេសថៃ ដោយបុរសម្នាក់ត្រូវបានរថយន្តបុ. កក្បាលបែ.  កខ្ទេ.  ចគ្មានសល់ មើលមិន ដឹងសូម្បីថាជាអ្នកណាឡើយ ហើយឪពុកសង្ស័យជាកូនប្រុសរបស់ខ្លួន ព្រោះ ចាំស្នាមសាក់នៅដើមដៃបាន ទើបអះអាងថាជាកូនប្រុសរបស់គាត់។ក្រោយមកទៀត គាត់ក៏ទៅទទួលស. ព ដើម្បីយកមករៀបចំពិធីបុណ្យស.ព នៅឯផ្ទះ ព្រមទាំងនិមន្តព្រះសង្ឃមកសូត្រមន្ត។

 

គាត់ទទួលទឹកប្រាក់ពី សមាគមភូមិដើម្បីមករៀបចំពិធីបានប្រមាណជាង ២០០០ដុល្លារ ហើយមិន បានប៉ុន្មានផង ក៏មានអ្នកមកទាមទារយកសា. កស. ពទៅ ហើយសុខៗកូន ប្រុសរបស់ខ្លួនក៏លេចមុខឡើង ធ្វើឲ្យគ្រប់គ្នាដែលនៅក្នុងកម្មវិធីស្លន់ស្លោ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅថ្មីៗ អ្នកសារព័ត៌មានបានទទួលដំណឹងពី អ្នកស្រុកថា នៅឃុំសាកបួរ ស្រុកខេនដុង ខេត្តបុរីរាំមានការរៀបចំវិធី បុណ្យស. ពខុសមនុស្ស ដោយពិធីបុណ្យនេះមានការត្រៀមពិធីសព្វគ្រប់អស់ ហើយ ព្រោះជឿថាជាស. ពរបស់កូនគាត់។

លោក ផៃរ៉ាត សាយវ៉ាន់ មានអាយុ ៦១ឆ្នាំដែលជាឪពុករបស់លោក សាក់ងាត់ ឬនាយឡាន បាននិយាយថាកាលពីវេលាម៉ោង ១១យប់កន្លងទៅ មានអ្នកភូមិម្នាក់មកផ្ដល់ដំណឹងថាឲ្យគាត់ទៅមើលសា. កស .ពដែលត្រូវ រថយន្តបុ. កនៅឯផ្លូវខេនដុង-សាក់ទឹក ព្រោះមានរូបរាងស្រដៀងនឹងកូនប្រុស របស់គាត់ ហើយស្របជាពេលដែលកូនប្រុសរបស់គាត់បានចេញពីផ្ទះជាង ២ថ្ងៃនិងចូលចិត្តផឹកស្រាផងនោះ គាត់ក៏ប្រញាប់ចេញទៅមើល។

 

លោក ផៃរ៉ាត និយាយទៀតថា ពេលទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញ សា. កស. ពតែមុខមាត់ខ្ទេ. ចខ្ទីអស់ហើយ ព្រោះត្រូវរថយន្តកិ.  ន ពេលនោះ ភ្នាក់ងារប៉ូលីសបានត្រឹមតែឲ្យពិនិត្យមើលអវៈយវៈផ្សេងទៀត តែគាត់ក្រឡែក ទៅឃើញស្នាមសាកនៅឯដៃខាងឆ្វេង ទើបគិតថា ជាកូនប្រុសរបស់ខ្លួន ក្រោយមកទៀត គាត់ក៏ត្រូវទទួលស.ពនៅឯមន្ទីរពេទ្យ ដើម្បីយកមកធ្វើ បុណ្យ។

 

ខណៈពេលធ្វើបុណ្យ ម៉ោងប្រហែល ១១ថ្ងៃត្រង់ ស្រាប់តែមានអ្នកស្រុក ម្នាក់មកសុំមើលស. ព ព្រោះគេក៏គិតថា ជាសាច់ញាតិដែលបានបាត់ខ្លួនទៅ ដូចគ្នា តែគ្រួសារសពមិនអនុញ្ញាត ព្រោះខាងមន្ទីរពេទ្យប្រាប់ថា មិនឲ្យបើក មើលដោយសារតែសភាពរបស់ស. ពស្ថិតក្នុងសភាពចំណាំមិនបាន។

 

បន្តិចក្រោយមក ក៏មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀត នោះគឺឃើញ នាយ ឡាន ដែលគេគិតថាស្លា.  ប់ហើយនោះ បានជិះម៉ូតូមកក្នុងរោងពិធីធ្វើឲ្យ គ្រប់គ្នាស្រឡាំងកាំងមួយរំពេច តែក្រោយដឹងថា គឺជាកូនប្រុសរបស់ខ្លួន ពិតមែន ទើបផ្ដល់ដំណឹងឲ្យខាងមន្ទីរពេទ្យបញ្ជូនរថយន្តមកទទួល ស. ពត្រឡប់យកទៅវិញ ហើយក៏ប្ដូរពីពិធីបុណ្យស.  ពមកជាការធ្វើបុណ្យ ចម្រើនអាយុឲ្យកូនប្រុសវិញ។

នាយសាក់ងាត់ ឬនាយឡាន បាននិយាយថា ខ្លួនបានចេញពីផ្ទះចំនួនពីរថ្ងៃ ហើយក៏បានទៅដើរលេងជាមួយមិត្តភក្ដិតែពេលត្រឡប់មកផ្ទះវិញ ក៏ឃើញ មានរៀបចំពិធីបុណ្យស.  ព គាត់គិតថា ប្រហែលជាមានអ្នកណាបា.ត់ប.ង់ ជីវិត ហើយ តែពេលទៅដល់មុខក្ដារម.ឈូ.ស បែរជាឃើញជារូបខ្លួនឯង ហើយខ្លួនក៏ ភ្ញាក់ផ្អើលដូចគ្នា។

 

ចំណែកឯអ្នកនាង ប៉ាក់ធុំភូនវង់ មានអាយុ ៤៥ឆ្នាំដែលត្រូវជាបងស្រីរបស់ ម្ចាស់ស. ពពិតប្រាកដ បាននិយាយថា គាត់បានឃើញគេបង្ហោះរូបភាពគ្រោះ ថ្នា.ក់ច.រា.ច.រ.ណ៍នៅក្នុងហ្វេសប៊ុក ពេលឃើញភ្លាមគាត់ក៏ដឹងថា នេះគឺជាស. ព របស់ប្អូនប្រុសគាត់ដែលបានបាត់ខ្លួនទៅ មានឈ្មោះថា ប៉ុងភុន មានអាយុ ៣៥ឆ្នាំ។

ក្រោយដឹងរឿង គាត់ក៏បានទៅទទួលស. ពនៅឯមន្ទីរពេទ្យដើម្បីយកមកធ្វើ បុណ្យ តែពេលទៅដល់ទើបដឹងថា មានគ្រួសារផ្សេងយកទៅមុននេះ ហើយ ទើបគាត់ប្រញាប់ទៅតាមដល់ផ្ទះនាយ ផៃរ៉ាត ដើម្បីបកស្រាយរឿងយល់ ច្រលំមួយនេះ និងទៅទទួលស. ពដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *