មិត្តល្អកម្រមាន! ធ្លាប់ជិះកង់ឌុបគ្នាទៅរៀនកាលកុមារភាព បែកគ្នា២៧ឆ្នាំ ជីវភាពខុសគ្នាដូចមេឃនិងដី តែនៅរាប់អានគ្នាជានិច្ចព្រោះតែរឿងនេះ…

បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរពីទឹកចិត្តរបស់លោកជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីទឹកចិត្តមិនភ្លេចចំពោះមិត្តភក្តិចាស់ ក្រោយកន្លងហួសរយៈពេល ២៧ឆ្នាំ ដែលកន្លងមកធ្លាប់តែទៅរៀនជាមួយគ្នាកាលវ័យកុមារ ហើយ

 

មកទល់ពេលនេះ បើទោះបីជាលោកមានតួនាទី ជាមន្ត្រីរាជការ ក៏លោកនៅតែមិនភ្លេចចិត្តភក្តិនេះម្តងណាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈគណនីបុរសខាងលើ មានឈ្មោះ ប៊ិន ស័រ បានសរសេរថា៖ «ពេលវេលា២៧ឆ្នាំ ពិតជាលឿនខ្លាំងណាស់ សម្លាញ់ម្នាក់នេះហើយតែងតែបង្រៀនខ្ញុំ ឲ្យចេះឡើងត្នោត

 

ចេះបររទះគោ ចេះភ្ជួរ ចេះដុតធ្យូង គាត់តែងតែ ជិះកង់ឌុបខ្ញុំទៅរៀន តែពេលនេះខ្ញុំមិនដែលភ្លេចគាត់ម្តងណាទេ ពួកយើងនៅតែចងចាំគ្នាជារៀងរហូត»។ក្រោយឃើញសកម្មភាពមិត្តភក្តិមិនភ្លេចគ្នា ទោះម្នាក់មានតួនាទីខ្ពស់ មានការងារល្អ ប្រាក់ខែច្រើន ហើយមិត្តម្នាក់ទៀតត្រឹមជាកសិករ តែពួកគាត់នៅតែមិនភ្លេចអនុស្សាវរីយ៍ ធ្វើឲ្យមហាជនមានមតិស្រដៀងៗគ្នាថា សុំសរសើរពីទឹកចិត្តដែលមិនប្រកាន់ឋានៈ នេះហើយជាមិត្តភក្តិល្អ គឺមិន

 

ភ្លេចគ្នាទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏នៅតែរាប់រកគ្នា។តាមរយៈរូបភាពដែលបានចែកចាយ បានបង្ហាញឲ្យយើងឃើញថា បុរសមិនពាក់អាវ ស្លៀកតែក្រមា រស់នៅជនបទ (ខេត្តកំពង់ស្ពឺ) ធ្វើស្រែចម្ការ ចិញ្ចឹមគោក្របីមាន់ទា មានជីវភាពពុំសូវធូរធារ ដោយមានផ្ទះ ខ្ទមជាប់ដី ដំបូលប្រក់សង្ក័សី និងស្លឹកត្នោត គាត់មានទឹកមុខញញឹមរីករាយ ពេលបានមិត្តសម្លាញ់​មកលេងដល់ផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកបុរសម្នាក់ទៀត ពាក់វែនថា ទំនងជិះរថយន្តផ្លូវ

 

ឆ្ងាយដើម្បីមកទីនេះដោយមានស្បែកជើងប៊ូ ចិញ្ចៀនពេជ្រ នាឡិកា និងកាន់ទូរស័ព្ទស្មាតហ្វូនមួយគ្រឿងផង។ តាមរយៈរូបថតដែលបុរសរូបនេះ បង្ហោះផ្សេងទៀតបញ្ជាក់ថា រូបលោកជាមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញ ពាក់ឯកសណ្ឋាន សក្ដិ ៣។ យោងទៅតាមប្រភពរូបថតដដែល

 

លោកក៏ជាសប្បុរសជន ដ៏សកម្មម្នាក់ក្នុងការចុះជួយ ជនក្រីក្រ ចាស់ជរា គ្មានទីពឹង ក្មេងសិស្សសាលានៅតាមជនបទផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក បានខំមិនពាក្យកោតសរសើរជាច្រើនដែលលោក បានប្រកាន់ខ្ជាប់នូវ អនុស្សាវរីយ៍ធ្លាប់មានចំពោះគ្នាតាំងពីវ័យកុមារ៖

 

«សម្រាប់ខ្ញុំ កម្រឃើញបែបនេះណាស់ លោកពូទាំងពីរ ជាគំរូល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ អោយចេះស្រលាញ់គ្នា កុំភ្លេចគ្នាពេលមានបាន។ មិត្តល្អចេះជួយ គ្នាក្នុងគ្រាក្រ ថ្ងៃនេះយើងជួយគេ ពេលក្រោយជួបទុក្ខគេនឹងជួយយើងវិញ មិត្តភាពបែបនេះប្រាក់កាស មិនអាច ទិញបានឡើយ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមានសេចក្តីរំភើបចំពោះមិត្តភាពរបស់បងទាំង២ សង្ឃឹមថាបងនឹងជួយរកមុខរបរ ឬការងារអ្វីមួយឲ្យជីវភាព គាត់ប្រសេីជាងនេះ សូមសរសេីរសម្រាប់ការរក្សាមិត្តភាពល្អដោយគ្មានការរេីសអេីង។

 

ល្អណាស់លោកពូ! ខ្ញុំសូមចូលរួមត្រេកអរផងដែលមិត្តភាពរវាងលោកពូទាំងពីរនៅល្អជានិរន្តន៍បែបនេះ! តែសម្រាប់ខ្ញុំវិញមិត្តខ្លះ គាត់រៀនបានខ្ពស់ តែដោយសារភាពខ្ពង់ខ្ពស់នេះ បានធ្វើអោយគាត់ភ្លេចមិត្តទាបដូចជារូបខ្ញុំ!…។

Leave a Reply

Your email address will not be published. Required fields are marked *