ហួសចិត្ត! អ្នកដំណើរស្រីស្អាតស្រឡាំងកាំង ក្រោយពេលដឹងថា មួយយន្តហោះជិះតែម្នាក់ឯងគត់ ព្រោះតែ…

នេះ​ជា​ពេលវេលា​ដ៏​កម្រ​មួយ​ក្នុង​​ការ​ធ្វើ​ដំណើរ​ដោយ​សារ​ឃើញ​ថា ​មាន​តែ​អ្នកដំណើរ​ម្នាក់​គត់​កំពុង​តែ​ជិះ​លើ​យន្ត​ហោះ​ដ៏​ធំ​ក្នុង​ប្រទេស​ហ្វីលីពីន​។ ​កញ្ញា ​Louisa Erispe​ មាន​ក្តី​រំពឹង​ថា ​នាង​នឹង​ធ្វើ​ដំណើរ​ជា​ធម្មតា​ដូច​រាល់​ដង​នៅ​ពេល​ជិះ​ជើងហោះ​ហើរ​លេខ​ PR 2820 ពី​ទី​ក្រុង ​Davao ទៅ​ទីក្រុង​ម៉ានីល។

 

ប៉ុន្តែ​នៅ​ពេល​នោះ​ អ្វី​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​តែ​នាង​មិន​បាន​ឃើញ​អ្នក​ដំណើរ​ផ្សេង​ទៀត​នៅ​លើ​យន្ត​ហោះ​ជាមួយ​នាង​នោះ​ទេ។

 

កញ្ញា Erispe ទទួល​បាន​ការ​យក​ចិត្តទុកដាក់​ពី​អំពី​ការ​ហោះ​ហើរ​យ៉ាង​ល្អ​ដែល​ក្នុង​នោះ​នាង​ទទួល​បាន​អាហារ ភេសជ្ជៈ​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​ដូច​រាល់​ដង​អីចឹង​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កញ្ញា​បាន​រៀបរាប់​ក្នុង​គណនី​ហ្វេសប៊ុក​ខ្លួន​ថា

 

​«​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់​ក្នុង​ពេល​ហោះ​ហើរ​ម្តងៗ ខ្ញុំ​មិន​ដឹង​ថា ​ត្រូវ​និយាយ​អ្វី​ ឬ​គិត​អ្វី​នោះ​ទេ ប៉ុន្តែ​ក្នុង​កំពុង​ពេល​ហោះ​ហើរ​នៅ​លើ​យន្ត​ហោះ​ដ៏​ធំ​នៅ​យប់​នោះ គឺ​តែ​ម្នាក់​ឯង​ដោយ​មិន​មាន​អ្នក​ដំណើរ​ផ្សេង​ទៀត​នោះ ​ខ្ញុំ​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​បន់​ស្រន់​ថា​ ឱ​ព្រះ​ជា​

 

ម្ចាស់​អើយ​សូម​ជួយ​ថែ​រក្សា​ទូល​ព្រះ​បង្គំ​ផង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​ជា​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ណា​ក្តី ក៏​កញ្ញា​នៅ​តែ​អាច​ចូល​រួម​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រីក​រាយ ​និង​មាន​ក្រុម​បុគ្គលិក​យន្តហោះ​មើល​ថែ​យ៉ាង​កក់ក្ដៅ។ កញ្ញា​បាន​បាន​បន្ថែម​ទៀត​ថា ​នេះ​ការ​ធ្វើ​ដំណើរ​យ៉ាង​ល្អ​មួយ​ដោយ​សារ​កញ្ញា​អាច​ផ្លាស់​ប្តូរ​កៅអី​អង្គុយ​

 

បាន​គ្រប់​ពេល ហើយ​កញ្ញា​ថែម​ទាំង​បាន​ឆ្លៀត​ឱកាស​បាន​ថត​រូប​ជា​មួយ​អ្នក​បើក​យន្ត​ហោះ​ និង​អ្នក​បំរើ​ការ​លើ​យន្ត​ហោះ​ទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូប​ភាព​នៃ​ការ​ធ្វើ​ដំណើរ​លើ​យន្ត​ហោះ​មាន​អ្នក​ដំណើរ​តែ​ម្នាក់​ឯង​នេះ​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​នោះ​មាន​អ្នក​like ៤០,០០០ likes,

 

១១,០០០ shares និង ៥០០០ comments។ ទោះ​យ៉ាង​ណា ​គេ​មិន​បាន​បញ្ជាក់​ថា មូល​ហេតុ​អ្វី​បាន​ជា​ថ្ងៃនោះ​មិន​មាន​អ្នក​ដំណើរ​ជិះ​យន្តហោះ​នោះ​ទេ…។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *