ក្នុងគ្រោះពិតជាមានលាភមែន! អ្នកឧកញ៉ាចិត្តធម៌ ទ្បេង ណាវ៉ាត់ត្រា ប្រកាសទទួលយក ប៊ុត សីហា អោយចូលច្រៀងក្នុងផលិតកម្ម របស់ខ្លួន តែត្រូវគោរពគោរពវិន័យនិង លក្ខន្តិកៈរបស់ក្រុមហ៊ុនបែបនេះ…

សូមបញ្ចាក់ផងដែរថា លោក ប៊ុត សីហា គឺ ជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ មិនដែលបង្ហាញមុខ នៅក្នុងកម្មវិធី ផ្សេងៗ ឡើយ ទើបធ្វើអោយបងប្អូនទស្សនិកជន រងចាំស្តាប់បទថ្មីរបស់លោកគ្រប់ៗគ្នា។

 

ស្រាប់តែពេលថ្មីៗនេះ លោកបានប្រកាសក្តែងៗនៅក្នុងហ្វេសប៊ុកផេករបស់លោកថា៖ “ចាប់ពីនេះតទៅ ខ្ញុំអត់មានជាប់កុងត្រា និងផលិតកម្ម ឬច្រៀងឲ្យ ផលិតកម្មណា តទៅទៀតទេ ខ្ញុំនឹងងើបដើរ ដោយខ្លួនឯង គឺធ្វើបទចម្រៀង ដាក់ផេក និងឆាណែល យូធូប ដោយខ្លួនឯង មិនមានអ្វី ត្រូវរុញរា ទៀតទេ។

 

បទខ្ញុំបញ្ចេញ លើកដំបូង សង្ឃឹមបងប្អូន ជួយស៊ែរ និងខមិន ត្រេកអរ ដោយរីករាយ ជួបគ្នាឆាប់ៗ ហ្វេនៗ ជាទីស្រលាញ់ ជួយស៊ែរម្នាក់មួយផង ដោយក្តីគោរព”។​ ដោយឡែកនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២​ នេះលោកគ្រូ ដែលជាអគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey និងជាអ្នកចែករំលែកបទពិសោធន៍

 

ពាក់ព័ន្ធនឹងការអប់រំ បានបង្ហោះសារ និង ស្នើរសុំអោយ អ្នកឧកញ៉ា ទ្បេង ណាវ៉ាត់ត្រា ជួយតារាចម្រៀង ប៊ុត ស៊ីហា បែបនេះថា “អ្នកឧកញ៉ា ទ្បេង ណាវ៉ាត់ត្រា ជាឥស្សរជនជំនាន់ក្រោយមួយរូបតែងតែធ្វេីកិច្ចការមនុស្សធម៌ បរិច្ចាកថវិការផ្ទាល់ខ្លួនចូលរួមជួយសង្គមពេលប្រទេសជួបហានិភ័យហេីយ និងស្រលាញ់ការពារមនុស្សមានទេពកោសល្យព្រមទាំងជាបុគ្គលិក ពាណិជ្ចករឆ្នេីម ផ្តល់អនុគ្រោះបុគ្គលិករាប់ពាន់មានការងារធ្វេីក្នុងក្រុមហ៊ុនរបស់អ្នកឧកញ៉ាផងដែរ។

 

ខ្ញុំបាទសូមសម្ដែងទស្សនៈផ្ទាល់ខ្លួនយល់ឃេីញថាលោក ប៊ុត សីហា ជាតារាចំរៀងម្នាក់ដែលមានទេពកោសល្យខ្ពស់មានការតស៊ូក្នុងវិស័យនេះ ទោះលោកជួបរឿងខ្លះក្នុងអតីតកាលក៏ដោយប៉ុន្តែលោកនៅតែតស៊ូងេីបឈរនឹងខំប្រឹងបន្តដំណេីរដេីរក្នុងវិស័យចម្រៀងដដែល។ លេីលោកគ្មាននរណាមិនចេះខុសទេសូម្បីតារាសម្តែង និងចម្រៀង Iron Man និងMichael Jacksonរបស់ប្រទេសអាមេរិកក៏ធ្លាប់មានកំហុសដល់ថ្នាក់ចូ.លព.ន្ធធ.នា.គា

 

ប៉ុន្តែសង្គម និងថ្នាក់ដឹកនាំផលិតកម្មនៅតែបន្តកិច្ចការសហការណ៍លេីកស្ទួយគ្នាទៅវិញទៅមក ព្រោះកំហុសជារឿងមួយសម្រេចផ្តេីម និងបញ្ចប់ដោយច្បាប់ប៉ុន្តែរឿងទេពកោសល្យរបស់មនុស្សគឺជារឿងរបស់ប្រទេសជាតិដែលត្រូវរួមគ្នាថែរក្សានិងលេីកទឹកចិត្តផ្តល់ឱកាសអោយគ្នា។

 

ខ្ញុំបាទសង្ឃឹមថាអ្នកឧកញ៉ា ទ្បេង ណាវ៉ាត់ត្រា នឹងផ្តល់ឱកាសជូនលោក ប៊ុត សីហា បានចូលរួមជ្រកក្រោមម្លប់របស់ Galaxy Navatra ដេីម្បីអាជីពក្រោមដំបូលផ្ទះធំបានធ្វេីដំណេីរផ្លូវវែងឆ្ងាយក្នុងវិស័យចម្រៀងហេីយក៏សង្ឃឹមថាលោក ប៊ុត សីហា និងធ្វេីគ្រប់យ៉ាងដេីម្បីជាតារាក្នុងដួងចិត្តមនុស្សគ្រប់គ្នាប្រសិនបេីលោកមានឱកាសនោះម្តងទៀត។ នេះគ្រាន់ជាទស្សនៈផ្ទាល់ខ្លួនខ្ញុំទេ ព្រោះខ្ញុំ យល់ឃេីញថាប្រទេសយេីងមានប្រជាជនតិច ហេីយអ្នក

 

មានទេពកោសល្យក្នុងវិស័យនីមួយៗមានមិនសូវច្រេីនទេ ដូចនេះយេីងរស់ក្រោមមេឃតែមួយ ជាតិតែមួយយេីងត្រូវថែរក្សាគ្នា និងយោគយល់គ្នា សូមអរគុណច្រេីន”។ ក្រោយពេលឃើញបែបនេះហើយ ស្រាប់តែអ្នក ឧកញ៉ាមិនយូរក៏បានឆ្លើយតបទៅវិញថា៖ “ញុំសុំកោតសរសើរនូវសន្ដានចិត្តលោកគ្រូ  ដែលមានបំណងចង់ជួយជ្រោមជ្រែងមនុស្សដែល ធ្លាប់មានកំហុស និងកែប្រែដើម្បីអនាគតថ្មី។ សម្រាប់ខ្ញុំមិនមានទោមនស្សនិងមនុស្សមានសម្ថភាពនោះទេ  ហើយក៏ទទួលស្គាល់នៅសំឡេងពីធម្មជាតិដែរកន្លងទៅពេលដែលបើកក្រុមហ៊ុនដំបូង លោកយឹមតាស្រង់ដែលជាអ្នកគ្រប់គ្រងបា

 

ទាក់ទងមនុស្សពីនាក់គឺ តន់ ចាន់សីម៉ា និងប៊ុត សីហា ។ ហើយណាត់គាត់ជួប ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរពពេលវេលាមកជួប។ ហើយក្រុមហ៊ុនក៏សម្រេច មិនចរចាជជែកគ្នាទៀត  តែយ៉ាងណាក៏ដោយពេលនេះ បើសិនជាពុកម៉ែបងប្អូនគាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថាគាត់ចង់ឬអត់?  ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែដាច់ខាតកុំអោយលើសខ្សែបន្ទាត់ក្រហម   ត្រូវតែគោរពវិន័យ

 

និង លក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។ ព្រោះអ្នកជោគជ័យនីមួយៗមិនមែនមានត្រឹមតែ អ្វីដែលជាពីរកំណើតទាំងអស់នោះទេ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន។ បទចំរៀងមួយបទល្បីគឺត្រូវការ  សំឡេងពិរោះ និពន្ធទំនុកច្រៀងល្អ  និពន្ធមេឡូឌីល្អ និពន្ធបទភ្លេងល្អផលិតវីដេអូល្អ ។

 

ជាពិសេសនោះអ្នកចម្រៀងត្រូវតែ តស៊ូព្យាយាមអត់ធ្មត់ គោរពវិន័យ ពង្រឹងសមត្ថភាពជាប្រចាំ ច្រើនណាស់ ទើបអាចក្លាយជាអ្នកជោគជ័យលើវិស័យចម្រៀងបាន។”

Leave a Reply

Your email address will not be published. Required fields are marked *