ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន!ខាងប្រុសសុខចិត្តរៀបការនឹង ស.ពមិត្តស្រីហើយឲ្យថ្លៃបណ្តាការរហូតដល់… (មានវីដេអូ)

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា​រឿង​ស្នេហា​ដ៏​ស្មោះ​មួយ ដែល​ឃើញ​ហើយ​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ខណៈ​ខាង​ប្រុស​បានសម្រេច​ចិត្ត​រៀបការ​នឹង​ស.ព​គូ​ដណ្តឹង ដើម្បី​បំពេញ​តាម​ការសន្យា​របស់​នាង កាលពី​នាង​នៅមាន​ជីវិត​។

 

​​បើតាម​សារព័ត៌មានsanook បាន​ចុះផ្សាយ​ឲ្យ​ដឹងថា រូបភាព​រៀប​មង្គលកា​រ​ដ៏​ក្រៀមក្រំ​បំផុត​មួយ ដែល​ត្រូវបាន​ធ្វើឡើង​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គម​រំជួល​ជាខ្លាំង ខណៈ​កូនកំលោះ​អាយុ ១៩ ឆ្នាំ សម្រេចចិត្ត​រៀបការ​នឹង​សព​កូនក្រមុំ​អាយុ ១៦ ឆ្នាំ នៅក្នុង​ពិធី​បុណ្យស.ព​របស់​នាង​។

 

កូនក្រមុំ​មានឈ្មោះ Nong Gift អាយុ ១៦ ឆ្នាំ ត្រូវបាន​ដឹងថា នាង​មាន​កើតមាន​ជំងឺ​រោ.គ​ឆ្ល.ង​ក្នុង​ឈា.ម ប៉ុន្តែ ដោយសារ​ការវះ.កា.ត់​ពុំ​ជោគជ័យ នាង​ក៏បាន​ស្លា..ប់បា.ត់​ប.ង់ជីវិត​ទាំង​នៅ​វ័យក្មេង ​។​​មិត្ត​ប្រុស​របស់​នាង​ដែលមាន​ឈ្មោះថា Om អាយុ ១៩ ឆ្នាំ បាន​និយាយថា គាត់ និង​មិត្តស្រី​បាន

 

​ស្រឡាញ់គ្នា​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ ដោយមាន​ការដឹងឮ​ទទួលស្គាល់​ពី​ឪពុកម្តាយ​ទាំងសងខាង​។ ហើយ​ពួកគេ​ក៏បាន​កំណត់​ថ្ងៃ​ចូល​រោងការ​នៅក្នុង​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ ក្រោយពេលមិត្តស្រី​របស់គាត់​បាន​ធ្លា..ក់ខ្លួ..ន​ឈឺ ហើយ​តែង​ទៅ​ពេទ្យ​រហូត ។

 

តែ​អ្វីដែល​ឲ្យ​តក់ស្លុត​ខ្លាំង​នោះ គឺ​នៅ​ថ្ងៃទី​៤ ខែតុលា គ្រូពេទ្យ​ប្រាប់ថា នាង​ឆ្ល..ង​មេរោគ​នៅក្នុង​ចរន្តឈា..ម ដែល​ឱកាស​មាន​ជិវិត​រស់រានមានជីវិត​ពី ៥០ ទៅ ៥០ ប៉ុណ្ណោះ​។នាងសួរថា «​តើ​បងអាច​រៀបការ​នឹង​អូន​បានទេ​» នៅពេលនោះ Om ក៏បាន​យល់ព្រម នៅ​ចំពោះមុខ​សាច់ញាតិ​ទាំងអស់គ្នា​។

 

ហើយ​នៅ​ទីបំផុត រូបគេ​ពិតជា​ធ្វើបាន​តាម​ការសន្យា ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ក្តុកក្តួល​រំជួលចិត្ត និង​ស្ងើចសរសើរ​ពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​របស់គាត់ រហូតដល់​ថ្នាក់​លើកឡើងថា តើ​មាន​បុរស​ប៉ុន្មាន​នាក់​ដែលមាន​ស្នេហា​ស្មោះ​ពិត​បែបនេះ​។​ទំនាក់ទំនង​រវាង​កូន​ទាំងពីរ គឺ​ក្រុមគ្រួសារ​ទាំង

 

សងខាង​បាន​ដឹងឮ​ទាំងអស់គ្នា ហើយ​ពួកគាត់​បាន​ចូល​ស្តី Nong ដោយ​ឲ្យ​ថ្លៃ​បណ្ណាការ​ចំនួន ៤០ ម៉ឺន​បាត (​ស្មើនឹង ១៣០០០ ដុល្លារ​)។ប៉ុន្តែខាងប្រុសបានត្រឹមរៀបការជាមួយសា.កស.ពកូនក្រមុំប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *