គ្រប់ទឹកហើយ! ដើរទិញសត្វជីងជក់ យកទៅលក់នៅបរទេស ដោយសារតែវាជាថ្នាំប៉ូវ បានតម្លៃខ្ពស់រហូតដល់…

អ្នកយកព័ត៌មានថៃ បានរាយការណ៍ពី ខេត្ត Nakhon Phnom អំពីរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់មានបុសម្នាក់ឈ្មោះ Rung thiwa អាយុ ៣៥ ឆ្នាំ បានប្រកាសទិញជីងចក់តាមរយៈបណ្តាញសង្គម យកទៅកែច្នៃនាំចេញទៅលក់នៅបរទេស ដែលគោលដៅចម្បងគឺប្រទេសចិន ក្នុងតម្លៃ ៣ សែនបាត

 

ក្នុងមួយតោន (ប្រហែល ៩.៥០០ ដុល្លារ) ។ម្ចាស់អាជីវកម្ម ដ៏ចម្លែកនេះមានទីលំនៅ នាស្រុក Phonsawan ខេត្ត Nakhon Phnom បានទទួលទិញសត្វជីងចក់ស្រស់ក្នុងតម្លៃ ៣០០ បាតក្នុងមួយគឺឡូ (ជិត ១០ ដុល្លារ) យកទៅកែច្នៃសម្ងួត និងវេចខ្ចប់នាំចេញទៅលក់នៅចិនជាថ្នាំប៉ូវកំលាំង

 

នេះយោងទៅតាមអត្ថបទចិន។លោក Rungtiwa បាននិយាយថា កាលពី ៤-៥ ឆ្នាំមុន លោកបានធ្វើដំណើរទៅធ្វើការជាពលករនៅកោះតៃវ៉ាន់ ក្រោយមកលោកក៏មានឱកាសបានស្គាល់គ្នាជាមួយបុរសជនជាតិតៃវ៉ាន់ម្នាក់ មានអាជីពជាអ្នកទទួលទិញសត្វជីងចក់ ជន្លេន នឹងឈ្លើងស្ងួត លក់ជា

 

ថ្នាំប៉ូវកំលាំងនៅក្នុងប្រទេសចិន ។លុះនៅពេលលោកត្រឡប់មកផ្ទះនៅប្រទេសថៃវិញ លោកក៏បានចាប់យកអាជីពមួយនេះ ដើម្បីបង្កើតប្រាក់ចំណូល និងជួយអ្នកភូមិដែលគ្មានការងារធ្វើ ឬខ្វះប្រាក់ចំណូលក្នុងយុគសម័យ Covid-19 ដោយការទទួលទិញសត្វជីងចក់ពីអ្នកភូមិដែលចាប់បាន ។

 

រីឯអាជីពកែច្នៃ សត្វតុកកែ ជន្លេន និងឈ្លើង លោកមិនបានទិញទេ ព្រោះអាជីពនេះមានអាជីវករម្នាក់នៅខេត្ត Nakhon Phnom ធ្វើមកជាង ១០ ឆ្នាំរួចទៅហើយ ។អ្នកជំនួញវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយថា ខ្លួនទើបតែចាប់ផ្តើមធ្វើទីផ្សារទេ ហើយលោករំពឹងថា វាអាចនឹងបង្កើតចំណូលបានច្រើន

 

តាមរយៈការទិញជីងចក់ស្រស់ បន្ទាប់មកនាំយកពួកវាទៅត្រាំទឹកឲ្យងា.ប់ ទើបបញ្ចូលទៅក្នុងម៉ាស៊ីនសម្ងួត ដើម្បីការពារមិនឱ្យវាស្អុ.យរលួ.យ មុនខ្ចប់ក្នុងថង់ប្លាស្ទិក និងលក់បន្តទៅឲ្យអាជីវករចិនក្នុងតម្លៃ ១០០០ បាត ក្នុងមួយគីឡូ (ជិត ៣០ ដុល្លារ) ។ទន្ទឹមនឹងនោះ មានអ៊ំប្រុសម្នាក់ អាយុ ៧៨ ឆ្នាំជា

 

អ្នកភូមិបាននិយាយថា សត្វជីងចក់ជាប្រភេទពូជសត្វតុកកែ វារស់នៅក្នុងផ្ទះអ្នកស្រុកអ្នកភូមិធម្មតា ពួកវានឹងមានពង ៤-៥ ហើយវាត្រូវការពេលវេលាដើម្បីញាស់ប្រហែល 2-3 សប្តាហ៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

បើយោងទៅតាមជំនឿពីបុរាណ សត្វជីងចក់គឺជាថ្នាំប៉ូវកំលាំង សម្រាប់ព្យាបាលអាការៈរមួលក្រពើ ពីព្រោះនៅសម័យបុរាណមិនមានថ្នាំទំនើបទេ ដូច្នេះពួកគេត្រូវពឹងផ្អែកលើថ្នាំធម្មជាតិ …។

Leave a Reply

Your email address will not be published. Required fields are marked *