ផ្អើលអស់អ្នកភូមិ ! ផ្ញើមិត្តភ័ក្ដិអោយទិញគោជល់ ១ កំប៉ុង មានអី ទិញប៉ះគោជល់មានរង្វាន់ធំគឺលុយយ៉ាងច្រើនរហូតដល់ទៅ…

សូម​អបអរសាទរ​ដល់​លោក សួង សុខ​និត្យ ជា​អ្នក​ដែល​ទើបតែ​ឈ្នះ​រង្វាន់​ទឹកប្រាក់ ២០០ លាន​រៀល ពី​កម្មវិធី គោ​ជល់ សុបិន​ក្លាយជា​ការពិត ដែល​ផ្តល់រ​ង្វាន់​ធំជាងគេ​។អ្នក​ដែល​ទើបតែ​ឈ្នះ​រង្វាន់​ទឹកប្រាក់ ២០០ លាន​រៀល ពី​កម្មវិធី គោ​ជល់ សុបិន​ក្លាយជា​ការពិត លោក សួង សុខ​និត្យ មាន​អាយុ ២៩ ឆ្នាំ

 

ដែល​ធ្វើការ​នៅ​រោងចក្រ​កាបូប និង​មាន​ទីលំនៅ ភូមិ​ដំ​ដែក ឃុំ​ព្រៃ​ញ​តិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ លោក​មាន​អារម្មណ៍​ភាន់ភាំង​ស្មារតី​ដោយ​រំភើប​រីករាយ​ទាំង​ទឹកភ្នែក​បន្ទាប់ពី​លោក​បានឃើញ​រង្វាន់​ទឹកប្រាក់ ២០០ លាន​រៀន នៅក្រោម​ក្រវិល​កំប៉ុង គោ​ជល់​។ ភ្លាមនោះ​គាត់​បាន​រត់ទៅរក​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយគ្នា​ គឺ​លោក សុវណ្ណ ដែលជា​អ្នក​បាន​ទិញ​គោ​ជល់ ​ដែល​មាន​សំណាង​ដ៏​អស្ចារ្យ​នេះ​ផ្ញើ​ឲ្យ​គាត់ ដើម្បី​ឲ្យ​ជួយ​ពិនិត្យមើល​រង្វាន់​។

 

លោក សួង សុខ​និត្យ ស្ទើរតែ​មិន​ជឿ​ខ្លួនឯង​ថា​ គាត់​បាន​ឈ្នះ​រង្វាន់​ ដែល​មាន​សំណាង​ដ៏​អស្ចារ្យ​នេះ​ពី “​គោ​ជល់ សុបិន​ក្លាយ​ជា​ការពិត​” ប៉ុន្តែ​មិត្តភក្តិ​របស់គាត់​ បានបញ្ជាក់​ប្រាប់​គាត់​ដោយ​សេចក្តី​រីករាយ​ថា​ គាត់​ពិតជា​បានឈ្នះ​រង្វាន់​ពិតមែន​។ មិន​បង្អង់​យូរ​គាត់​ក៏បាន​សុំ​មេ​ចេញពី​ធ្វើការ​ភ្លាមៗ​

 

ដើម្បី​ផ្តល់ដំណឹង​នេះ​ ដល់​ក្រុមគ្រួសារ​របស់គាត់​។ពេលទៅដល់​ផ្ទះ ប្រពន្ធ​គាត់ និង​បងថ្លៃ​របស់​គាត់​បាន​ស្តីឲ្យ​គាត់​ ព្រោះ​គាត់​អត់​ធ្វើការ​ហើយ​ត្រូវ​គេ​កាត់​ប្រាក់ខែ​។ ដោយ​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទេ គាត់​ក៏​ប្រញាប់​ហៅ​ប្រពន្ធ​និង​បងថ្លៃ​ចូល​ផ្ទះ ហើយ​គាត់​ក៏​ប្រាប់​ដំណឹង​ដ៏​អស្ចារ្យ​នេះ​ទាំង​ទឹកភ្នែក​។

 

ពេលនោះ​ប្រពន្ធ​គាត់​ហូរ​ទឹកភ្នែក​ហើយ​និយាយ​លែង​ចេញ​បាន​ត្រឹម​យំ​អោប​ប្តី ហើយ​ចំណែក​បងថ្លៃ​វិញ​បាន​លោត​ស្រែក​ហ៊ោ​ដោយ​អរ​និង​សប្បាយរីករាយ​។លោក សួង សុខ​និត្យ បាន​និយាយ​ថា “​បច្ចុប្បន្ននេះ​បន្ទុកគ្រួសារ​ទាំងអស់​ ត្រូវ​ធ្លាក់​លើ​ខ្ញុំ​ព្រោះ​ប្រពន្ធ​ខ្ញុំ​ពោះធំ ដូច្នេះហើយ​ខ្ញុំ​គ្មាន​សល់​លុយ​សល់​

 

កាក់​អី​ទេ ​ព្រោះ​ប្រាក់ខែ​បើក​មក​ទុក​តែ​សម្រាប់​ទិញ​ម្ហូបអាហារ និង​បង់​ធនាគារ​តែប៉ុណ្ណោះ​។

 

រង្វាន់​ធំ​បំផុត​ពី គោ​ជល់ សុបិន​ក្លាយ​ជា​ការពិតនេះ ខ្ញុំ​នឹង​អាច​សងបំណុល​បាន​ទាំងអស់ ហើយ​អាច​បើក​របរ​រកស៊ី​តូច​មួយ​នៅផ្ទះ​បាន​ទៀតផង​។​”គួរ​រំលឹក​ផងដែរ​ថា​ តូប​ឬ​ហាង ដែល​លក់​គោ​ជល់​មាន​រង្វាន់ ២០០​លាន​រៀន ក៏​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត ១០​លាន​រៀល​ផងដែរ​។ នេះ​ពិតជា​សំណាង​ដ៏​

 

អស្ចារ្យ​សម្រាប់​អ្នក​ដែល​និយម​ពិសា និង​លក់​គោ​ជល់​។ នៅមាន​រង្វាន់​ជាច្រើន​ទៀត​ដែល​លោកអ្នក​អាច​ឈ្នះ​ពី ក្រវិល​កំប៉ុង​គោ​ជល់​។ សូម​បន្ត​គាំទ្រ និង​ពិសា​ភេសជ្ជៈ គោ​ជល់ អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​។

 

Leave a Reply

Your email address will not be published. Required fields are marked *