ហួសចិត្ត! ស្ត្រីចំណាស់ពីរនាក់ ចូលញាំបុហ្វេគេម៉ាឆ្អែត មិនអោយលុយ ហើយឆ្លៀតលួ.ចខ្ចប់ទៅផ្ទះទៀត ចុងក្រោយស្រាប់តែជួបរឿងបែបនេះ…(មានវីដេអូ)

ភ្ញៀវភាគច្រើនដែលនិយមចូលចិត្តញ៉ាំបុហ្វេដែលមានលក្ខណៈសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ ច្បាស់ណាស់ថា ពួកគាត់នឹងនឹកឃើញហាង បុហ្វេព្រោះអីនៅទីនោះ មានដាក់នូវគ្រឿងសមុទ្រជាច្រើនមុខច្រើនជម្រើសជូន ហើយដើម្បីផ្តល់ភាពងាយស្រួលដល់អតិថជនរបស់ខ្លួន។

 

កាលពីពេលថ្មីកន្លងទៅនេះស្រាប់តែ មានរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងហាងបុហ្វេមួយកន្លែងដែលមានឈ្មោះថា
ហ៊្សូន ប៊ូហ្វេ ប៊ីប៊ីឃ្យូ និងស៊ុប-Zoon Buffet BBQ &Soup ដោយស្ត្រីចំណាស់ពីររូបបានចូលមក ហូបបុហ្វេឆ្អែតរួច ឆ្លៀតលួ.ចខ្ចប់ដាក់ក្នុងកាបូបផ្ញើរអ្នក

 

ផ្ទះទៀតផង។នេះបើយោងតាម គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Seak Leng បានបង្ហោះសាររៀបរាប់ដូច្នេះថា៖

 

<<មិនមែនលើកទី1ទេអុី លើកមុនភ្ញៀវផ្សេងប្រាប់ខ្ញុំតែខ្ញុំមិនចា.ប់អុី តែលើកនេះមកទៀត ខ្លាំងជាងលើកមុនទៀត ខ្ចប់ពេញកាបូបទាំង២ហើយ រត់ចេញមិនបង់លុយឲ្យខ្ញុំទៀត បុគ្គលិកខ្ញុំរត់តាមចាប់អុីឡើងដួ.លបែ.កជង្គង់ ចាប់អុីឯងកុំឲ្យធ្លាប់ដើរលួ.ចតាមហាងផ្សេងដូចបែបនឹងទៀតលួ.ចម្ដងទាំងកាធុនៗ ប្រហែលជាង10kg>>។

 

ក្រោយពេលបានឃើញបែបនេះ ស្រាប់តែមានមតិបងប្អូនចូលទៅខមិន រិះ គន់យ៉ាងច្រើនផ្សេងៗគ្នាថា៖

 

<<មានមនុស្សចឹងទៀតអូន ..,អាណិតគាត់ណាស់ចាស់ៗហើយ តែមិនគួរមានគំនិតមិនល្អបែបនេះទេ,ទៅញ៉ាំប៊ូហ្វេ តែច្រឡំថាទៅញ៉ាំការច្រកដាក់កាតាបហ្មង,ជិតភ្ជុំហើយធ្វើបុណ្យទៅអ្នកអើយ,ពាក់អាវស្អាត មុខមាត់ស្អាតមិនគួរណាចឹងទេ>>។

ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *