ចុមយក្ស! ចម្រៀង ២ បទរបស់ វណ្ណដា បានជួយឱ្យលោកគ្រូបង្រៀនសីលធម៌ម្នាក់ ជាពីជំ,ងឺ,បាក់ទឹកចិត្ត ព្រោះតែ…

ប្រិយមិត្តមួយចំនួន ពិសេសយុវវ័យបានដឹងរួចមកហើយ កាលពីរាត្រីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ការប្រគំតន្ត្រី SKULL TOUR របស់តារាចម្រៀងរ៉េប វណ្ណដា បានរៀបចំឡើងនៅឯទីក្រុងភ្នំពេញ ដោយមិនត្រឹមតែមានការសម្តែងរបស់ វណ្ណដា តែម្នាក់នោះទេ ពោលគឺមានការចូលរួម

 

សិល្បករដ៏មានប្រជាប្រិយភាពក្នុងផលិតកម្មបារមី និង តារាចម្រៀងរ៉េបពីប្រទេសថៃ មកពីផលិតកម្ម HypeTrain ចូលរួមផងដែរ។ការប្រគំតន្ត្រី SKULL TOUR ដែលមានការចូលរួមទស្សនាពីអ្នកគាំទ្រ មិត្តសិល្បករ-ការិនី ទាំងជាតិ និង អន្តរជាតិប្រមាណជា ៥០០០ នាក់ នៅឯទីក្រុងភ្នំពេញនោះ បានធ្វើឱ្យឆាកត្ត្រីនារាត្រីនោះកាន់តែធ្វើមានភាពអស្ចារ្យយ៉ាងខ្លាំង។

ក្នុងនោះ បើទោះជាការរៀបចំនៅក្នុងទីក្រុងភ្នំពេញបានបញ្ចប់រួចហើយក្តី

 

តែរូបភាពវីដេអូក្នុងរាត្រីដ៏កក្រើកនោះ នៅតែមានការចែករំលែកជាបន្តបន្ទាប់។ជាក់ស្តែង កាលពីរាត្រីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ វណ្ណដា ក៏បានបង្ហោះរូបភាពនៃដំណើរការរៀបចំកម្មវិធី SKULL TOUR

 

នៅក្នុងទីក្រុងភ្នំពេញ ដោយក្នុងនោះមានរូបភាពមួយសន្លឹករបស់អ្នកគាំទ្រម្នាក់ ដែលជាគ្រូបង្រៀនបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ចែករំលែកជាច្រើន ដោយលោកបានបញ្ជាក់ថាបទចម្រៀង ២ បទរបស់ វណ្ណដា បានធ្វើឱ្យលោកជាពីជំ

 

ងឺបាក់ទឹកចិត្ត។ក្នុងនោះ លោកគ្រូបានសរសេរសំណេរលើទូរស័ព្ទដោយរៀបរាប់ថា ៖ «បទ Demon និង បទ Wooden Box ជួយខ្ញុំឱ្យជាពីជំងឺ Depression។

 

អរគុណ វណ្ណដា ពីខ្ញុំ សុខុម មេត្តា គ្រូបង្រៀន សីលធម៌»។ក្រោយបានឃើញសំណេរនិយាយពីបទចម្រៀង «Demon» និង «Wooden Box» អាចជួយឱ្យលោកគ្រូជាពីជំងឺបាក់ទឹកចិត្តបាននោះ

 

ក៏មានមហាជនអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិរំភើបចិត្ត ហើយលើកឡើងថា ចម្រៀងរបស់ វណ្ណដា មិនត្រឹមតែជាតន្ត្រីគ្រាន់តែស្តាប់ តែគឺជាផ្នែកនៃការផ្តល់កម្លាំងចិត្តដល់អ្នកស្តាប់ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *