ឡើងផ្អើលភូមិ! បន្ទាប់ពីរទៅអុជធូបនៅដើមពោធិព្រឹក្សស្លឹកពណ៌មាសដ៏ចម្លែក ដើម្បីសុំលេខឆ្នោត ទីបំផុតពួកគេក៏ទទូលបានលទ្ធផលបែបនេះ…

កាលពីពេលកន្លងទៅនេះ បើយោងតាមប្រភពមួយ បានឲ្យដឹងរឿងរ៉ាវដែលល្បីដល់អ្នកភូមិភ្លូកទឹកភ្នូកដី បាននាំគ្នាទៅមើលដើមពោធិព្រឹក្សដ៏ចម្លែកមួយដើមដែលអាចរកឃើញលេខសំណាងសម្រាប់ចាក់ឆ្នោត។ ដើមពោធិព្រឹក្សចម្លែកនេះ ស្លឹករបស់វាពណ៌មាស ចំណែកដើមពណ៌ស ។

 

វានៅតែតូច ពុំលូតលាស់ធំទេដោយដុះជាប់នឹងដើមពោធិព្រឹក្សដ៏ធំមួយ ដែលមានអាយុកាលយ៉ាងតិច ៣០០ ឆ្នាំ។ ដើមពោធិព្រឹក្សតូចនេះ ត្រូវបានជឿថា ជាដើមឈើដ៏ពិសិដ្ឋដែលមានអំណាចពិសេស ។ អ្នកស្រុកជឿថា ដើមឈើប្រភេទនេះ នឹងផ្តល់នូវសេចក្តីប្រាថ្នា និងនាំមកនូវសំណាងល្អ ។

 

ជាក់ស្តែង ក្រោយពីបានទៅមើល និងបួងសួងប្រាថ្នាសុំលេខឆ្នោតពីដើមឈើនេះ អ្នកភូមិជាច្រើនក៏បានឈ្នះរង្វាន់លេខ ៩៥ ក្នុងការចាប់ឆ្នោត។លោកយាយ Dee Hemutai អាយុ ៩៥ ឆ្នាំម្ចាស់ដីចម្ការនៃដើមពោធិព្រឹក្សនេះ បានបន្តថា ដើមពោធិព្រឹកនេះបានដុះ នៅលើដីចម្ការគាត់យូរហើយ

 

ពោលគឺចាប់តាំងពីគាត់ធ្វើការនៅលើដីនេះ ។

 

វាមានអាយុកាលយ៉ាងតិច ១០ ឆ្នាំ និងមានកម្ពស់ប្រហែល ៣ ម៉ែត្រ ប៉ុណ្ណោះ ។ដំបូងឡើយដើមឈើនេះគឺធម្មតាទេ ប៉ុន្តែ បន្ទាប់មក វាក៏បានប្រែពីពណ៌បៃតង ទៅជាពណ៌ស ហើយបន្ទាប់មក ស្រាប់តែវាបានប្រែទៅជាពណ៌មាសតែម្តង ។

 

ក្រោយពេលលេចលឺរឿងនេះអ្នកភូមិបាននាំគ្នាមកសុំលេខសំណាងហើយក៏ត្រូវតាមអ្វីដែលគេសុំពិតមែន។គាត់បាននិយាយថាធ្លាប់តែឃើញវានៅក្នុងប្រទេសគេមិននឹកស្មានថាវាមកដុះក្នុងដីខ្លួនបែបនេះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *