ផ្ទុះវែកញែកព្រាត ពេល វ៉ាង ស្រីណូ ធ្វើរឿងមួយ ក្រោយមានអ្នកផ្ទេរលុយ ១៤០០០ ដុល្លារច្រឡំចូលកុងនាង…(មានវីដេអូ)

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងស្រី កញ្ញា វ៉ាង ស្រីណូ ក្រោយពីបានបង្ហោះវីដេអូមួយ ដែលកញ្ញារៀបរាប់ពីបុគ្គលមួយរូបបានផ្ទេរប្រាក់ច្រឡំចូលគណនីរបស់ខ្លួន ហើយកញ្ញាក៏បានផ្ទេរទៅឱ្យគេវិញរួចរាល់ហើយដែរ។

 

នុងវីដេអូអមនឹងសារមួយ កញ្ញា វ៉ាង ស្រីណូ បានរៀបរាប់ថា ៖ «រឿងហួសចិត្ត ធ្វើគុណហើយបែរជាមិនបានគុណសោះ! អ្នកណាខ្លះធ្លាប់អ៊ីចឹង?

 

គេបា,ញ់លុយចូលមកខុសចូលកុងយើង គេតេមកពីបីដងឱ្យបាញ់ឱ្យគេវិញ ដល់ពេលយើងបា,ញ់ចូលវិញ បានលុយស្ងាត់ជ្រាបអត់មានតេមកប្រាប់ថាចូលហើយ ឬ មិនចូល ឬ តេមកអរគុណមួយម៉ាត់ក៏គ្មានផង!

 

កុំឱ្យបា,ញ់ខុសអ៊ីចឹងម្តងទៀតណា អ្នកផ្សេងចិត្តគេមិនដូចខ្ញុំទេ ប្រហែលតែលេខគេមិនទុកឱ្យតេចូលផង កុំថាដល់បា,ញ់ឱ្យវិញ ហើយចាំទៅតវ៉ានៅ ABA ទៅរាប់ខែមិនដឹងបានលុយវិញអត់»។

 

ពាក់ព័ន្ធនឹងការលើកឡើងរបស់កញ្ញា វ៉ាង ស្រីណូ ដែលមានការអន់ចិត្តដល់ម្ចាស់លុយ ដែលទទួលបានលុយត្រលប់ទៅវិញ តែមិនមានសូម្បីការអរគុណដល់កញ្ញានោះ ស្រាប់តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការវែកញែកយ៉ាងខ្លាំងថា ៖

 

«កញ្ញា វ៉ាង ស្រីណូ បង្កាក់លុយគេ ៣០០ ដុល្លារហើយ តើចំបាច់ឱ្យគេអរគុណធ្វើអ្វីទៀត» «ទឹកប្រាក់ ៣០០ ដុល្លារនេះ ច្រើនពេកហើយ» «គួរតែបា,ញ់ទៅឱ្យម្ចាស់ដើមគ្រប់ចំនួនវិញ»

 

និង ​មានការបញ្ចេញមតិជាច្រើនទៀតដែរ។យ៉ាងណាមិញ ជុំវិញរឿងរ៉ាវផ្ទុះការវែកញែកនេះ សាមីខ្លួនម្ចាស់គណនីដែលបា,ញ់ប្រាក់ច្រឡំមកកាន់កញ្ញា វ៉ាង ស្រីណូ ក៏មិនទាន់បានចេញមុខបកស្រាយនៅឡើយនោះដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *