ស្តាយណាស់ព្រះអើយ! ទើបទិញឡានប្រណិតតម្លៃ ១ លានដុល្លារ មិនទាន់ជិះបានស្រួលបួលផង ត្រូវព្យុះ កួចហូរអណ្តែតតាមទឹក ទៅបាត់ព្រោះតែ…

បុរស​នៅ Florida ម្នាក់ ថ្មីៗ​នេះទើប​តែ​ចំណាយ​លុយ​ខ្ទង់​លាន​ដុល្លារទិញ​រថយន្ត​ទំនើប​មួយ​គ្រឿង ប៉ុន្តែ​បែរ​ជា​ស៊យ​ចំ​ពេល​ព្យុះ Hurricane Ian បោកបក់​មក​ដល់ បណ្ដាល​ឱ្យ​លិច​ផ្ទះ​របស់​លោក ហើយ​ក៏​បាន​ហូរ​នាំ​យក​ឡាន​ទំនើប​ទើប​នឹង​ទិញ​ថ្មី​សន្លាង​របស់​លោក​មួយ​គ្រឿង​នោះ​អណ្ដែត​ចេញ​ពី​ផ្ទះ​ទៅ​តាម​ដង​ផ្លូវ​។

 

ក្នុង​នោះ​ដែរ​ បុរស​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​ព្យុះ​វាយប្រហារ​ម្នាក់​ឈ្មោះ Ernie ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ថា ឡាន​ទំនើប​ពណ៌​លឿង​ម៉ាក McLaren P1 របស់​លោក គឺ​ត្រូវ​បាន​ខូចខាត​ខ្ទេចខ្ទី​ដោយសារ​តែ​ព្យុះ​កំណាច​នោះ​ដែរ។

 

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា លោក​ទើប​តែ​ទិញ​ឡាន​មួយ​គ្រឿង​នោះ​កាល​ពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ ដោយ​ឡាន​នេះ​ដាក់​លក់​ក្នុង​តម្លៃ​ជាង ១ លាន​ដុល្លារ​ឯ​ណោះ។តាម​រយៈ​ការ​បង្ហោះ​របស់​លោក​បាន​ឱ្យ​ឃើញ​ថា ឡាន​ប្រណីត​ពណ៌​លឿង​ចែងចាំង​មួយ​គ្រឿង​នោះ ដំបូង​គឺ​ចត​ក្នុង​ការ៉ាស់​ឡាន ប៉ុន្តែ​ពេល​ព្យុះ​

 

មក​ដល់​ក៏​បង្ក​ជា​ទឹក​ជំនន់​ហូរ​ចូល​លិច​ការ៉ាស់ ហើយ​ក៏​ហូរ​នាំ​ឡាន​អណ្តែត​ចេញ​ពី​ការ៉ាស់​ទៅ​​គាំងក្បែរដើមឈើ​នា​ដង​ផ្លូវ​ខាង​ក្រៅ​ផ្ទះ​របស់​លោក។

 

គួរឱ្យដឹងថា ព្យុះ​កំណាច Hurricane Ian បាន​វាយប្រហារ​ឈូង​សមុទ្រ​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ២៤ ម៉ោង ដែល​បង្ក​ជា​ទឹក​ជំនន់​ធ្ងន់ធ្ងរ រួម​ទាំង​បណ្ដាល​ឱ្យ​ពលរដ្ឋ​ប្រមាណ​ជា ២ លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់។

Leave a Reply

Your email address will not be published. Required fields are marked *