ចុមយក្ស នៅសុខៗ អ្នកនាង កែវ ចាន់និមល បង្ហោះរូបថត ជុំគ្រួសារស្អាតជាច្រើនសន្លឹក ថែមទាំងបង្ហើបពីរឿងមួយនេះថា…

ច្បាស់ណាស់ថា ពុកម៉ែបងប្អូនជាច្រើនបានប្រាកដជាស្គាល់ ពិធីការិនី ដ៏ឆ្នើមល្បី មួយរូបប្រចាំប្រចាំប្រទេសកម្ពុជាយើងគឺអ្នកនាង ចាន់ កែវនិមល  ដែលគ្រប់គ្នាភាគច្រើនទទួលស្គាល់គាត់តាមរយៈការលេងពាក្យសំដីសមរម្យសាកសមជាពិធីការិនីអាជីព ជាពិសេសនោះ បើនិយាយពីសម្រស់ និង

 

ការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។

 

ភ្លេចៗត្រចៀកខ្វះតែ ២ ខែទៀតប៉ុណ្ណោះ ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល នឹងសម្រាលកូនប្រុសក្នុងផ្ទៃហើយ ដោយក្នុងអំឡុងពេលនេះអ្នកនាង និង គ្រួសារកំពុងត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីយ៉ាងរំភើបបំផុត។

 

ស្រាប់តែពេលថ្មីនេះៗ អ្នកនាង កែវ ចាន់និមល និង ស្វាមី បាននាំកូនស្រីច្បងរបស់ពួកគេទៅថតរូបជួបជុំគ្រួសារទុកជាអនុស្សាវរីយ៍បង្ហាញពីភាពកក់ក្ដៅបំផុតនៅក្នុងគ្រួសារ ថែមទាំងបានសរសរសាររៀបរាប់ថា ៖

 

‘’រីករាយខែថ្មី ពេលវេលាពិតជាលឿនមែន សល់តែ២ ខែទៀតគ្រួសារយើងនឹងទទួលបានសមាជិកថ្មីបន្ថែម ជួបគ្នាឆាប់ៗប្រុសពៅ ចេស្តា’’។

 

ក្រោយពេលឃើញបែបនេះ ស្រាប់តែបងប្អូនមហាជន ទប់ចិត្តមិនបាន ចូលទៅខមិនគ្រប់គ្នាៗបែបនេះថា “ជូនពរមាំមីនិមលមានសុខភាពល្អ,ម៉ាក់ៗហើយនៅតែស្អាតបង,ជូនពរជោគជ័យ នឹងឆាប់បានមកធ្វើជាពិធីការិនីក្នុងកម្មវិធីធំៗ នឹកស្រលាញ់ទេពកោសល្យ,ទេពីជិតបិនម៉ាក់ម៉ាក់ហើយ កាន់តែធំកាន់តែស្អាត….”

Leave a Reply

Your email address will not be published. Required fields are marked *