ក្លាយជាសេដ្ឋីបាត់! បុរសកសិករឥណ្ឌាពីរនាក់ បានដាំផ្លែស្វាយដ៏មានតម្លៃខ្ពស់បំផុត រហូតដល់…

ថ្មីៗនេះ មានបងប្អូនប្រុសកសិករពីរនាក់ មកពីប្រទេសឥណ្ឌា បានដាំផ្លែស្វាយប្រភេទម៉្យាង ដែលមានតម្លៃខ្ពស់បំផុត ដោយមិនដឹងខ្លួន បន្ទាប់ពីទិញបរិភោគពីអ្នកមិនស្គាល់មុខម្នាក់ នៅលើរថភ្លើង។

 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោមកសិករទាំងពីរខាងលើ មានឈ្មោះថា Singh Parhar បានស្ថិតនៅលើរថភ្លើងមួយខ្សែ ឆ្ពោះទៅកាន់ទីក្រុង Chennai កាលពី២ ឬ៣ឆ្នាំមុន។

 

ខណៈពេលនោះ មានអ្នកដំណើរម្នាក់បានសួរគាត់ថា តើចង់ទិញផ្លែស្វាយពិសេសក្នុងតម្លៃ៣៣ដុល្លារអាមេរិកឬអត់ ហើយគាត់ក៏យល់ព្រមទិញ។

 

លុះពេលយកគ្រាប់មកដាំដំបូងៗ គាត់មិនបានចាប់អារម្មណ៍អ្វីឡើយ រហូតដល់ក្រោយមក គាត់សង្កេតឃើញថា ដើមមានសភាពខុសប្លែកពីដើមស្វាយទូទៅ និងសម្បកផ្លែមានពណ៌ស្វាយយ៉ាងស្រស់ស្អាត។ទន្ទឹមនឹងនោះដែរ មានអ្នកចង់ទិញផ្លែស្វាយពីគាត់ ដែលហ៊ានឲ្យតម្លៃដ៏ខ្ពស់ ក្នុងមួយផ្លែតម្លៃ២៦៣ដុល្លារអាមេរិក។

 

ហើយមិនយូរប៉ុន្មាន ទើបគាត់ដឹងថា ផ្លែស្វាយនេះជាប្រភេទពូជ Miyazaki ដែលគេដាក់លក់ដេញថ្លៃពិសេសក្នុងប្រទេសជប៉ុន និងមានដើមកំណើតមកពីខេត្ត Miyazaki លើកោះ Kyushu ភាគខាងត្បូងនៃប្រទេសជប៉ុន។យ៉ាងណាមិញ ក្រោយពីដឹងច្បាស់សព្វគ្រប់រួចមក លោក Singh Parhar

 

បានជួលអ្នកការពារដាំណាំផ្លែស្វាយ ដោយចំណាយអស់ចំនួន១០៨ដុល្លារអាមេរិកជារៀងរាល់ខែផងដែរ ចៀសវាងមានជនខិ.លខូ.ចចូលលួ.ចបេះយកទៅលក់បន្ដ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *