ហួសចិត្ត! ខំសន្សំលុយក្នុងកូនជ្រូក ៦ ខែ ពេលបោ.កភ្លាម ស្រាប់តែទឹកភ្នែកហូរមកមិនដឹងខ្លួន…

កាលពីពេលថ្មីៗកន្លងនេះ តាមរយៈគណនីហ្វេសប៊ុកនារីជនជាតិថៃម្នាក់បានឲ្យដឹងថា នាងបានសន្សំលុយទុកក្នុងកូនជ្រូកដីឥដ្ឋ អស់រយៈពេល ៦ ខែ មិនហ៊ានចាយវាយ ព្រោះទុកប្រើប្រាស់នៅពេលចាំបាច់ណាមួយ ប៉ុន្តែជាអកុសលនៅពេលដែលនាងបោ.កកូនជ្រូកមក ស្រាប់តែឃើញលុយសន្សំរបស់

 

នាងប្រឡាក់ស្នាម អុចៗ ប្រតេកប្រតាក មានដុះផ្សិត ពេញក្រដាសលុយទាំងអស់ ។បន្ទាប់មកនារីខាងលើក៏បានយកលុយនោះទៅប្តូរនៅធនាគារ ហើយខាងធនាគារក៏ព្រមទទួលយកលុយរបស់នាង ដោយផ្តល់ជូនជាគណនី និង ទូទាត់ឱ្យគ្រប់ចំនួន មិនឱ្យមានការបាត់សូម្បីមួយកាក់មួយសេន

 

សម្រាប់រូបនាង ។ករណីនេះ គួរឱ្យក្រើនរំឭកទៅដល់អ្នកដែលចូលចិត្តសន្សំលុយនឹងកូនជ្រូកដីឥដ្ឋផងដែរ ជៀសវាងមានហានិភ័យខូ.ចខា.តលុយដូចករណីខាងលើ គួរតែប្តូរពីការសន្សំក្នុងកូនជ្រូក ទៅជាការបើកគណនីសន្សំក្នុងធនាគារ ទើបប្រសើរ ឬ ទុកដាក់ឱ្យបានត្រឹមត្រូវ នៅក្នុងទូដែកជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *