សំណាងមើលមិនឃើញ! កំពុងជួសជុលផ្ទះចាស់ ដែលបានទិញតមកពីគេ ស្រាប់តែប្រទះឃើញ កូនវ៉ាលីមួយពេលបើកមើលឃើញសុទ្ធតែ កញ្ចប់លុយដុល្លារយ៉ាងច្រើនរហូតដល់…

ពិតជាស្មានមិនដល់មែន កាលពីកន្លងទៅនេះរឿងរ៉ាវមួយនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈបុរស់ម្នាក់ឈ្មោះ Branik អាយុ ៣៥ ឆ្នាំប្រកបមុខរបរជាជាងសិប្បកម្ម ។

ហើយគាត់បានទិញផ្ទះនេះតាំងពីប៉ុន្មានឆ្នាំមុន វាត្រូវបានសាងសង់អំឡុងឆ្នាំ១៩៤០ ។ក្រោយពេលទិញរួច លោក Branik បានជួសជុលតែជាន់ទី១ និងទី២ ។

រហូតដល់ពេលមានថវិកាទើបជួសជុលជាន់ក្រោមដី ។តែស្មានពុំដល់នៅទីនោះ គាត់ក៏បានប្រទះឃើញ កំណប់ ។ ក្នុងប្រហោងឈើមួយលើពិដានផ្ទះ លោក Branik បានរកឃើញប្រអប់ដែកពណ៌បៃតងមានសណ្ឋានបែបបូរាណ្យ ដែលត្រូវបានលាក់យ៉ាងប្រុងប្រយ័ត្ន នៅក្រោមស្រទាប់ម្នាងសិលា ។

ដំបូងគាត់ឃើញវាជាវ៉ាលីមួយស្រាល ហើយពុំសង្ឃឹមថាមានអ្វីពិសេសនៅក្នុងនោះទេ។ គាត់បានប្រាប់ថា៖ (ខ្ញុំយកប្រអប់នោះចេញក្រៅហើយហៅភរិយា

ខ្ញុំឲមកមើលថាមានអ្វីនៅខាងក្នុងឃើញមានរបស់ម្យ៉ាងមើលទៅស្រដៀងកាក់ ឬ មាសសន្លឹក) ។

ប៉ុន្តែជាកញ្ចប់ប្រាក់ដុល្លារចំនួន ៣ កញ្ចប់ពួកយើងក៏ចាប់បើកមើលឃើញថា កញ្ចប់ទី១សុទ្ធតែក្រដាសប្រាក់២០ដុល្លារមានប៉ុន្មានពាន់ប៉ុណ្ណោះ ហើយក៏បើក កញ្ចប់ទី២សុទ្ធតែក្រដាស ៥០ដុល្លារ រាប់ទៅមានប្រហែល ៥០០០ ដុល្លារ និងដល់ កញ្ចប់ទី៣សុទ្ធតែក្រដាស ១០០ ដុល្លារ ។

សរុបកញ្ចប់ទាំង៣មានប្រាក់ ២៣,០០០ ដុល្លារ ។ ក្រៅពីនោះនៅឃើញមានកាសែត Cleveland Plain Dealer ចាស់មួយនៅក្រោមបាតប្រអប់ ថែមទៀត.។

Leave a Reply

Your email address will not be published. Required fields are marked *