ពិតជាអស្ចារ្យមែន! ប្រទះឃើញរោងដ៏ចម្លែកមួយកណ្ដាលព្រៃជ្រៅ ហើយក៏បានពួនចាំមើលឲដឹងស្រាប់តែ មួយសន្ទុះក្រោយមក ស្រាប់តែ ជួបហេតុការណ៍នឹកស្មានមិនដល់…

សុខៗ មានបុរស​ម្នាក់​បានធ្វើ​ដំណើរ​​ផ្សងព្រេង​ចូល​ព្រៃ​ជ្រៅ ​ក៏​ប្រទះឃើញ​រោង​ផ្គុំ​ ដោយ​មែក​ឈើ​​តូច​មួយ​ដែល​បាន​​​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​ផ្លែ​ប៊ីរី​ព្រៃ​នៅ​គ​រលើ​គ្នា​ម្ដុំៗ​ គួរឲ្យ​ចាប់អារម្មណ៍ ខ្លាំងនិង​ភ្ញាក់ផ្អើល​មែនទែន​។​

 

ដំបូង​ឡើយ ដោយបុ​រស​ផ្សងព្រេង​រុក​រក​ខាង​លើ នោះបានគិតថា​ប្រហែលជា​មាន​មនុស្ស​មកសាង​សង់​រោង សម្រាប់​រក្សា​ទុក​ផ្លែឈើ​ហើយ​​មើលទៅ។ក៏ប៉ុន្តែរោង​នោះ​មាន​វិមាត្រ៣០​សង់ទីម៉ែត្រ គ្រប​ពីលើ​ដោយ​មែកឈើ​តូចៗ​បិតជិត និង​មាន​មែកឈើ​ធំ​បី​ បួនជា​សសរ​បង្គោល​សម្រាប់​ទ្រ​។

ហើយចំណែក​នៅ​លើដំបូល​មាន​ស្មៅ​ តូចៗជាច្រើន​ដើម​ដាក់​តម្រៀប​គ្នា ទំនង​សម្រាប់​ទប់​កម្ដៅ ភ្លៀង ខ្យល់ និង​សត្រូវ​នានា​​មក​យាយី​​។​អ្វីដែរ​ធ្វើឲ្យ​អ្នកដើរ​ផ្សងព្រេង​នោះកាន់តែ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ​គឺ​ក្នុង​រោង​នេះ​មានការ​ខណ្ឌ​ចែក​ជា​ផ្នែកផ្សេងគ្នាសម្រាប់​ដាក់​ប្រភេទ​ផ្លែឈើព្រៃ​ខុសៗ​

 

គ្នា ហើយបុរស​នោះដដែល​ក៏ទាល់គំនិត​គិត​មិន​ចេញ ផងដែរ ទាំង​គាត់នឹក​ក្នុង​ចិត្ត​ចង់ដឹងថា​អ្នកណា​មក​សង់​រោង​ខ្ទម​នៅក្នុង​ព្រៃ​ជ្រៅ​បែបនេះទុកចោល​។

ចំពោះហេតុការណ៍ដែរបាន​កើតឡើង​នៅក្នុង​ព្រៃ​នៅ​តំបន់​មួយ របស់​ប្រទេស​អូស្ត្រាលី​។​ហើយដោយ​ក្ដី ​អន្ទះសា​ចង់​ឃើញ គាត់​បាន​សម្រេចចិត្ត​ពួន​សម្ងំ​ចាំ​មើល​នៅ​ក្បែរ​រោង​នោះ​…!ដោយរង់ចាំ​មិនចេះ​តិច​នាទីទេ គឺ​រហូត​ដល់​ប្រមាណ​បី​ បួន ម៉ោង​ទើប​ម្ចាស់​រោង​នោះ​បង្ហាញ​ខ្លួន​ឲ្យឃើញពិត​ប្រាកដ​មែន​។

 

ដោយម្ចាស់​កន្លែង​ខាងលើ ពិតជា​ធ្វើឲ្យ​អ្នក​ផ្សងព្រេង​មិន​នឹកស្មានមែ​នដោយ ម្ចាស់​នោះ ជា​បក្សី​មួយ​ក្បាល​ជាប្រភេទ Vogelkop Bowerbird ដែល​វត្តមាន​វាភាគ​ច្រើន​នៅ​អូស្ត្រាលី និង​ប្រទេស​កោះ​ Papua New Guinea​។​ហើយបុរស​ដ៏ដែល​នោះក៏បាន​ដើរ​ពិនិត្យមើល​ជុំវិញ​រោង​ឈើ និង​ពិនិត្យ​លើ​

មែកឈើ រួច​សន្និដ្ឋានថា បក្សី​នេះ​អាច​ចំណាយ​ពេល​សង់​សំបុក​ដ៏​ស្មុកស្មាញ​នេះ​ប្រើ​រយៈពេល​ប្រមាណជា ១០​ ទៅ១២ខែយ៉ាងតិច​។ដោយមនុស្ស​ជាច្រើន​គិតថា បក្សី​នេះ​ប្រាកដ​ជា​បក្សី​ញី​ហើយ បានជា​រៀបចំ ​បរិវេណ ​សំបុក​យ៉ាង​ស្រស់​ស្អាត មាន​សណ្ដាប់ធ្នាប់​​ដូច្នេះ ប៉ុន្តែ​ប្រភព​ពី​បុរស​ខាងលើ​បាន

បញ្ជាក់ថា បក្សី​នេះ​មិនមែន​ញី​ទេ គឺ​ឈ្មោល​ទៅវិញហើយ​វា​ជ្រើសរើស​ផ្លែឈើព្រៃ​ពណ៌​ឆើតៗ និង​ដាក់​ឲ្យមាន​របៀប ព្រោះ​ដើម្បី​ទាក់ទាញ​បក្សី​ញី​ចុះមក​ស៊ី និង​មាន​ឱកាស​បង្កាត់​ពូជ​ជាមួយគ្នា​យ៉ាងស្រួល…។

Leave a Reply

Your email address will not be published. Required fields are marked *