ដឹងតែក្លាយជាអ្នកមានហើយ! ផ្សិតមួយប្រភេទនេះ មានតម្លៃថ្លៃជាងមាសទៅទៀតបើសិនជារកបានតែ ១គីឡូ ក៏អាចក្លាយជាអ្នកមានដែរព្រោះវាជារុក្ខជាតិដ៏ល្អកម្រ មានដុះណាស់…

នេះបើយោងតាម ពត៌មានក្រៅស្រុកមួយបានអោយដឹងថា ៖ មានមនុស្សជាច្រើនប្រហែលជាមិនជឿទេថា វត្ថុមួយប្រភេទនេះមានតម្លៃជាងមាសទៅទៀត

 

ប៉ុន្តែវាមានតែនៅលើភ្នំ ហិម៉ាឡៃប៉ុណ្ណោះ ផ្សិតមួយប្រភេទនេះវាត្រូវបានគេប្រើប្រាស់ ធ្វើជាឱសថបុរាណសម្រាប់ជនជាតិ ចិនដែលគេជឿថាវាជាប្រភពចំណូលមួយដ៏ធំផងដែរ សម្រាប់ប្រជាជនឥណ្ឌា និងប្រជាជននៅ ប្រទេសណេប៉ាល់ ។

 

រាល់ឆ្នាំនារដូវផ្ការីក ពួកអ្នកភូមិជាច្រើននាក់បាននាំគ្នា ធ្វើដំណើរមកពីផ្លូវឆ្ងាយៗ ដើម្បីស្វែងរករុក្ខជាតិ ដែលមានតម្លៃថ្លៃមហាសាលយ៉ាងនេះ ។

 

វាត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ ១០០ដុល្លាឯណោះក្នុងមួយក្រាមនេះ បានន័យថានៅក្នុងមួយគីឡូក្រាម គេនឹងទទួលបាន ចំណូលរហូតដល់ទៅ ១០ម៉ឺនដុល្លាឯណោះ ។

 

នៅពេលដែលដល់រដូវរករុក្ខជាតិថ្នាំបុរាណ្យនេះ បានចូលមកដល់ មនុស្សគ្រប់គ្នា តែងតែទម្លាក់ការងារផ្សេងទុកចោលអោយអស់សិន ។ដើម្បីនាំគ្នាមកស្វែងរកផ្សិតនេះ ស្ទើរតែគ្រប់ៗគ្នា ប៉ុន្តែរឿងដែលពិបាកបំផុតនោះ ត្រង់ថាផ្សិតនេះវាមានរូបរាងតូចៗ

 

ដែលគេត្រូវតែអោនក្រាបលូន ទើបអាចរកវាឃើញ ។

 

អ្នកខ្លះវិញស្វែងរកផ្សិតនេះ អស់រយៈពេលជាង ៨ ឆ្នាំ នៅតំបន់ Rukum នៃទីក្រុង Kathmanduនិង ប្រទេសណេប៉ាល់ បានប្រាប់បណ្តាញផ្សព្វផ្សាយថា

 

អ្នកដែលទិញច្រើនជាងគេបំផុតនោះគឺ ពួកជនជាតិចិនដែលភាគច្រើនប្រហែលជា ៩០% ភាគរយទៅហើយ ដែលនិយមចូលចិត្តទិញវាយកទៅ…។

Leave a Reply

Your email address will not be published. Required fields are marked *