ភ្ញាក់ផ្អើលខ្លាំង! កសិករចំណាស់ម្នាក់រកឃើញដាវបុព្វបុរសពីសម័យបុរាណមួយដើមយ៉ាងមានតម្លៃ តែគាត់បែជាយកវាប្រើជាកាំបិតក្នុងផ្ទះបាយអស់ជាច្រើនឆ្នាំចុងក្រោយស្រាប់តែ…

ថ្មីៗនេះ មានកសិករចិនចំណាស់ម្នាក់ នៅ តំបន់ Chengkou ខេត្ត Chongqing បាន រក ឃើញ ដាវបុព្វបុរសពីសម័យបុរាណ ដែលគាត់បាន ប្រើជាកាំបិត ក្នុងផ្ទះបាយអស់ជាច្រើនឆ្នាំ ។

 

កសិករ វ័យ៦០ឆ្នាំ គឺលោកតា Yi Shouxiang បានរកឃើញដាវនោះកាលពី ៥ ឆ្នាំ មុននៅពេលដែលគាត់ជីកដីស្រែលោកតា មិនបានដឹងថានេះជា ដាវ

 

បុព្វបុរសនោះទេ ក៏យកវាទៅសំលៀង ប្រើជាកាំបិតហាន់បន្លែក្នុងផ្ទះបាយ ។

បើយោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថាដាវសម័យបុរាណ មួយនេះស្ថិតក្នុងរជ្ជកាលខ្សែ រាជវង្ស Qingប្រហែលនៅក្នុង

 

ឆ្នាំ(១៦៤៤-១៩១២) គឺមានអក្សរតំណាងបី “Qing Long Jian” ដែលមានន័យថា ដាវ នាគ ខៀវ ។ដោយឡែកដងរបស់ដាវគឺ ពុំឃើញមានជាប់មកជាមួយនោះ ទេ ។ ហើយដាវមួយនេះត្រូវបានមន្ត្រី

រដ្ឋាភិបាលចិនរកឃើញនៅក្នុងភូមិដែលលោកតា កសិកររស់នៅខណៈពេល ចុះ មក ស្វែងរក វត្ថុបុរាណ មកដាក់តាំងពិព័រណ៍ ។

មន្រ្តី រដ្ឋាភិបាលនឹងទាក់ទងឲ្យអ្នកជំនាញមកពិនិត្យ និងវាយតម្លៃដាវបុរាណមួយនេះបន្ថែមទៀតឲកាន់តែច្បាស…៕

Leave a Reply

Your email address will not be published. Required fields are marked *