ស្អាតមែនលោកអើយ!! ថារណ្តៅអាច ម៍ផ្កាយដែរនៅរក្សារូបរាងស្អាត និងល្អជាងគេលើភពផែនដីយើងស្ថិតទីនេះសោះ…

រណ្តៅអាចម៍ផ្កាយ ដែលនៅរក្សារូបរាងល្អជាងគេបង្អស់លើភពផែនដីរបស់យើង មានឈ្មោះថា ៖«Barringer Metoer Crater» ឬត្រឹម «Meteor Crater» ហើយ ស្ថិតនៅសហរដ្ឋអាមេរិក។

 

​វាត្រូវបានគេរកឃើញកាលពីឆ្នាំ១៨៩១ ខណៈអាយុរបស់រណ្តៅអាចម៍ផ្កាយនេះគឺ ត្រូវអ្នកវិទ្យសាស្រ្តប៉ាន់ស្មានថាចន្លោះពី៥០០០ឆ្នាំ ទៅដល់ ៥០,០០០ឆ្នាំ។នាពេលនោះ អាចម៍ផ្កាយធំមួយដុំទំហំជាង៤៥ម៉ែត្រ និងទម្ងន់ខ្ទង់៣០០,០០០តោន បានហោះចូលមកក្នុងបរិយាកាសយើងហើយធ្លាក់មកបុ.កផ្ទៃ

 

ផែនដី ពេញទំហឹងជាមួយកម្លាំងដ៏ខ្លាំងក្លា បើធៀបជាមួយគ្រា.ប់បែ.កប.រ.មាណូ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហូរ៉ូស៉ីម៉ា របស់ជប៉ុន កាលពីសម័យសង្រ្គាមលោកនោះ គឺថាមពលដែលវាបញ្ចេញ មានកម្លាំងខ្លាំងជាងគេប្រហែល១,០០០ដង។គួរជម្រាបថា រណ្តៅអាចម៍ផ្កាយ Barringe

r ក៏បានកើតឡើងចេញមក ជាមួយមុខកាត់ដល់ទៅ១,៣០០ម៉ែត្រ និងជម្រៅខ្ទង់១៨០ម៉ែត្រ។វា មានទីតាំងស្ថិតនៅក្បែរទីក្រុង Winslow នៃរដ្ឋ

Arizona របស់អាមេរិក ហើយមិនជាឆ្ងាយប៉ុន្មានពីគោលដៅទេសចរណ៍ ដ៏ល្បីល្បាញមួយទៀត របស់សហរដ្ឋអាមេរិកគឺ Grand Canyon នោះឡើយ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *