នេះបានហៅថាគូព្រេង! នារីវ័យក្មេង រស់នៅយ៉ាងមានសុភមង្គលពេញទី ជាមួយស្វាមីចំណាស់ ថែមទាំងបានបង្ហោះសារយ៉ាងផ្អែមល្ហែមថា…

នារីវ័យក្មេងម្នាក់បានរៀបការជាមួយបុរសម្នាក់ដែលមានអាយុស្ទើរតែអាចហៅឪពុកបាន ធ្វើឱ្យមានការភ្ញាក់ផ្អើលនា

 

ពេលកន្លងមកនោះ ពេលនេះបានបង្ហាញភាពផ្អែមល្ហែម ក្ដីសុខ សុភមង្គលពេញទី ក្រោយបានរួមរស់ជាប្ដីប្រពន្ធមក ។

 

នារីវ័យក្មេងដ៏ស្រស់ស្អាត ត្រូវជាភរិយាបុរសចំណាស់បានសរសេរសារមួយយ៉ាងវែងអន្លាយ ពីទំហំក្ដីស្រឡាញ់ដែលមានចំពោះស្វាមី ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករំភើបជំនួសក្ដីស្នេហ៍អ្នកទាំងពីរ ។ នាងបានសរសេររៀបរាប់ថា៖

 

«ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន, បង្រៀនអូនឱ្យស្គាល់ពីបុព្វហេតុនៃការរស់, អូនសែនពេញចិត្តដែល

បានក្លាយជាដៃគូរជីវិតដើររួមផ្លូវជាមួយបង, ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូរជីវិតរបស់អូនជាមនុស្ស ល្អ នឹងមានគុណតម្លៃគ្រប់គ្រាន់សម្រាប់ឱ្យអូនតស៊ូជាមួយបាន, ទោះបី

 

យើងគ្មានគ្រប់យ៉ាងតែអ្វីដែលយើងមាន គឺយើងមានចិត្តនឹងតស៊ូជាមួយគ្នា, ស្គាល់ជីវិតថាតើយយើងចង់បានអ្វី ?អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង,អូនចង់ឃើញបងមានសុខភាពល្អ,អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់

ថ្ងៃសុំឱ្យបងបានស្ថិតនៅជាមួយរហូតទៅ,,,អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់, (ផ្ទះ ,លុយកាក់, ) យើងគ្មានឡើយ,, តែអ្វី

 

ដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង, ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រោមជ្រែងជានិច្ច, អូននឹងរួមផ្លូវជីវិតនេះជាមួយបង» ៕

Leave a Reply

Your email address will not be published. Required fields are marked *