សូមប្រយ័ត្ន! បុរសម្នាក់ បានទម្លាយពីវិធីបោ-កប្រា.ស់ ទាក់ទងនឹងការប្រកាសទិញឬស្សីប្រភេទដ៏កម្រក្នុងតម្លៃពី 10000$ ទៅ 40000$ ចុងក្រោយត្រូវជួបរឿងនឹកស្មានមិនដល់…

បងប្អូនប្រាកដជាដឹងហើយថា ដើមឬស្សី គឺជាដើមដែលមានអត្ថប្រយោជន៍ជាច្រើន ដោយយើងអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនដូចជា

 

យកធ្វើអូសដុត ព្រោះវាងាយនឹងឆេះខ្លាំងណាស់, យកវាទៅផ្ទះ តុ ទូរ កៅអី និងរបស់ផ្សេងៗទៀតបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ឬស្សីក៍គេអាចយកវាទៅធ្វើជាឧបករណ៍សំរាប់លេងភ្លេងផងដែរ ដែលឧបករណ៍លេងភ្លេងរបស់ខ្មែរយើង ភាគច្រើនក៍ធ្វើចេញពីឬស្សីផងដែរ។

ទោះបីជាដើមឬស្សីវាមានផលប្រយោជន៍ច្រើនយ៉ាងណាក៍ដោយ តែបើគិតពីតំលៃវិញគឺមិនសូវជាថ្លៃប៉ុន្មាននោះ ព្រោះវាសំបូរខ្លាំងណាស់។

ដោយឡែកឬស្សីម្យ៉ាងដែលមានរូបរាងជាលក្ខណះដុះស្នែងបែបនេះគឺមានតំលៃថ្លៃខ្លាំងណាស់ ព្រោះវាជារបស់ដែលកម្រ និងមិនងាយបានជួបប្រទះឬស្សីបែបនេះទេ។

ដោយ​ឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ឈ្មួញ​មួយចំនួន​បានប្រកាសស្វែងរកទិញដើមឬស្សី​ប្រភេទ​ដ៏កម្រខាងលើនេះក្នុង​តម្លៃមួយដ៏ថ្លៃ​ ។

 

ទន្ទឹម​នឹង​នេះដែរ​ ក៏មាន​បុរស​ម្នាក់​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vichet Sun – ស៊ុន​ វិចិត្រ​ បានមានការលេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​«តាស់តើន !!? នេះជាវិធីបោ កមួយនៅស្រុកខ្មែរ ដោយមានការប្រកាសថា នឹងរកទិញឬស្សីបែបនេះបើមាន នឹងទិញពី 10000$ ទៅ 40000$ តែរកយ៉ាងម៉ឹចចក៏រក

មិនបាន ស្រាប់តែមានមនុស្សម្នាក់ទៀតមានលក់ ក្នុងតម្លៃពី 3000-6000$ ប្រជាពលរដ្ឋឃើញថា នឹងបានចំណេញ 4000$ យ៉ាងងាយហើយសម្រាចចិត្តទិញដោយសង្ឃឹមថា​ នឹងចំណេញតែអត់ទេ នេះជាវិធីបោកមួយ​ ព្រោះអ្នករកទិញ នឹងអ្នកមានឬស្សីមកលក់អោយយើង

ជាក្រុមតែមួយ ពួកវាធ្វើការជាក្រុម រៀបចំផែនការបានល្អ ដើម្បីបោក​ ចូលប្រុងប្រយ័ត្ន​ ស៊ែរ​ ដល់ប្រជាពលរដ្ឋកុំទៅចាញ់បោកពួកអា-បោ-កប្រាស់»…៕តើបងប្អូនយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *