ឃើញហើយអាណិតណាស់! ស្រ្តីអាយុ ៧០ ឆ្នាំ ត្រូវកូនចុងបណ្តេ-ញចេញពីផ្ទះ ពេលនេះកំពុងស្នាក់នៅលើចិញ្ចើមផ្លូវ ស្រាប់តែប៉ូលិសហ៊ានធ្វើរឿងបែបនេះ…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលកំពុង ធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត ជាមួយក្តីអាណិតអាសូរយ៉ាងខ្លាំង នៅពេលដែលបានឃើញស្រ្តីចំណាស់ម្នាក់អាយុ ៧០ ឆ្នាំ ត្រូវបានប៉ូលីសចិត្តធម៌ ក្នុងខេត្ត Prachinburi ជួយមកស្នាក់នៅកន្លែងថ្មី បន្ទាប់ពីគាត់ត្រូវបានកូនចុង បណ្តេ-ញចេញពីផ្ទះ។

 

ស្រ្តីចំណាស់ដ៏កំសត់ បានរៀបរាប់ឲ្យដឹងថា បន្ទាប់ពីប្តីរបស់គាត់បានស្លា-ប់ទៅ គាត់ក៏ត្រូវបានកូនចុងប-ណ្តេ-ញចេញពីផ្ទះ ហើយពេលនេះ គាត់កំពុងពឹងថ្នាក់អាស្រ័យនៅលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដោយពុំមានទីកន្លែងស្នាក់នៅនោះទេ។តែទោះយ៉ាងណា បន្ទាប់ពីទទួលបានព័ត៌មានថា មានស្រ្តី

 

ចំណាស់ម្នាក់កំពុងដេកនៅមុខផ្ទះគេមួយកន្លែង ប៉ូលីសចិត្តធម៌មកពីខេត្ត Prachinburi ក៏បានចុះទៅកាន់តំបន់នោះ និងបានរកឃើញស្រ្តីចំណាស់

 

នោះ គាត់កំពុងដេកនៅលើគ្រែចាស់មួយ នៅចិញ្ចើមផ្លូវ ដែលឃើញហើយពិតជាគួរឲ្យអាសូរខ្លាំងណាស់។គាត់បានប្រាប់ប៉ូលីសថា គាត់ស្គាល់អ្នកនៅក្នុងខេត្ត Prachinburi ដែលធ្លាប់ជាមិត្តភក្តិ។ ភ្លាមៗនោះ ប៉ូលីសបានជួយលើករបស់របរឥវ៉ាន់ឡើងឡាន និងដឹកជូនគាត់ទៅកាន់តំបន់នោះ ព្រោះ

 

ពួកគេក៏ត្រូវទៅផ្លូវនោះដែរ។ ដោយសារតែគាត់មិនចាំផ្លូវ ប៉ូលីសក៏បានសួរនាំអ្នកភូមិ ហើយទីបំផុត ក៏បានរកឃើញផ្ទះមិត្តភក្តិចាស់របស់គាត់ដោយជោគជ័យ។

 

ស្រ្តីម្នាក់បាននិយាយថា ពួកគាត់ទាំងពីរ គឺជាមិត្តភក្តិដ៏ល្អនិងគ្នា តាំងពីវ័យជំទង់មកម្ល៉េះ។ តែយ៉ាងណា ជាមួយគ្នានោះផងដែរ ស្រ្តីចំណាស់ដ៏កំសត់ ក៏បានលើកដៃសំពះទាំងទឹកភ្នែក អរគុណខ្លាំងណាស់ ចំពោះមន្រ្តីដែលបានជួយធ្វើឱ្យគាត់មានសុវត្ថិភាព និងភាពកក់ក្តៅពីមិត្តភក្តិ…។


Leave a Reply

Your email address will not be published. Required fields are marked *