ចុមយក្សម៉េចចឹង! នារីម្នាក់ ទៅសាក់បបូរមាត់បន្ថែមសម្រស់អោយកាន់តែស្អាត ចុងក្រោយបែរជាជួបរឿងស៊យធំបែបនេះទៅវិញ… (មានវីឌីអូ)

មានបងប្អូនជាច្រើន ប្រហែលដឹងហើយថា ការ​សាក់​លើ​មាត់​នៅ​សម័យ​បច្ចុប្បន្ន​នេះ​ គេ​ចាត់​ទុក​ថា​ជា​វិធី​លើក​សម្រស់​​ ដែល​មាន​ការ​ពេញ​និយម​យ៉ាង​សុះសាយ​នៅ​ជុំវិញ​ពិភពលោក​។

 

មូលហេតុ ​គឺ​ព្រោះ​ការ​សាក់​លើ​មាត់​ធ្វើ​ឲ្យ​មាត់​ប្រែ​ពណ៌​ទៅ​ជា​ស៊ីជម្ពូ​ ដោយ​មិន​បាច់​ថែម​ក្រែម​ ឬ​គ្រឿង​សំអាង​ដទៃ​ទៀត។​ ទោះ​ជា​យ៉ាង​ណា​ ការ​សាក់​លើ​មាត់​ក៏​អាច​ធ្វើ​ឲ្យ​មាន​រឿងរ៉ាវ​ចម្លែក​ៗ​ ធ្វើ​ឲ្យ​ទប់​សំណើច​ មិន​បាន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ TIK TOK ឈ្មោះ​ @patzp_happy ឬគ្រូ​ប៉ាត់ ពេល​សាក់​លើ​មាត់​រួច​ហើយ​ បែរ​ជា​ខុស​បច្ចេកទេស​ ស្រាប់​តែ​ហើម​

 

មាត់​ដូច​ត្រូវ​ឃ្មុំ​ទិ.ច​ ធ្វើ​ឲ្យ​អ្នក​ផង​អាណិត​ជា​ខ្លាំង​។ រឿង​ទាំង​ប៉ុន្មាន​នេះ​ ត្រូវ​បាន​គេ​រៀបរាប់​ថា​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ពី​បាន​នាំ​លោក​យាយ​ខ្លួន​ទៅ​សាក់​ចិញ្ចើមរួចហើយ​ លោក​យាយ​បាន​បបួល​ឲ្យ​សាកល្បង​សាក់​លើ​មាត់​ដែល​ធ្វើឲ្យសម្រស់​អាច​ស្រស់ស្អាត​ទ្វេ​ដង​ហើយ​បុគ្គលិក​ខាង​សាក់​ ក៏​និយាយ​ដែរ​ថា​ វា​គ្មាន​ការ​

ឈឺចាប់​អ្វី​ទេ​ គឺ​សាក់​ថ្ងៃ​នេះ​​ស្អែក​អាច​ធ្វើ​ការ​បាន​ធម្មតា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រូ​ប៉ាត់​ ដែល​កំពុង​តែ​ចង់​សាក់​ស្រាប់​ផង​ ក៏​យល់​ព្រម​ឲ្យ​គេ​សាក់​លើ​មាត់​តែម្ដង​ទៅ។​

 

ប៉ុន្តែ​អ្វី​ៗ​ដែល​គ្រូ​ប៉ាត់​ មិន​បាន​គិត​ទុក​ជាមុន​ នោះ​គឺ​ពេល​សាក់​លើ​មាត់​ហើយ​ ក៏​បណ្ដាល​ឲ្យ​ហើម​មាត់​ ដែល​បបូរ​មាត់​ឡើង​ស្ទីក​ មិន​ខុស​ពី​មាត់​ ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

បន្ទាប់​មក​ទៀត​ គ្រូ​ប៉ាត់​ ក៏​ទៅ​ទទួល​ទាន​គុយទាវ​ ពេល​ទៅ​ដល់​ហាង​លក់​គុយទាវ​នោះ​ហើយ​គិត​ថា​ភ្ញៀវ​ឯទៀត​ ឃើញ​មាត់​របស់​ខ្លួន​ហើយ មុខ​ជា​ឈប់​បរិភោគ​គុយទាវ​ក្នុង​ហាង​នោះ​ជា​មិន​ខាន​។ ប៉ុន្តែ​គ្រូ​ប៉ាត់​ ត្រៀម​ស្រេច​ហើយ​ថា​ ពេល​ទៅ​ដល់​ក្នុង​ហាង​ នឹង​ប្រកាស​ប្រាប់​ភ្ញៀវ​ឯទៀត​ថា៖

មាត់​ខ្ញុំ​ឡើង​ធំ​ស្ទីក​បែប​នេះ​ មិន​មែន​មក​ពី​ញ៉ាំ​គុយទាវ​​ហឹរ​ ដោយ​ដាក់​ម្ទេស​ជ្រុល​ដៃ​ទេ​ គឺ​មក​ពី​រឿង​ផ្សេង​ ដូច្នេះ​ភ្ញៀវ​ទាំង​អស់​កុំ​សង្ស័យ​ នាំ​គ្នា​យល់​ច្រឡំ​៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ…

@patzp_happy

ตอบกลับ @apap303 เลิ่กลั่กกันทั้งร้านค่ะ ทั้งเรา ทั้งพนักงาน 😂 เดินวนมาต้องหันมอง วนมาคนละรอบสองรอบ 🤣

♬ เสียงต้นฉบับ – ขงจื๊อ – ขงจื๊อ

Leave a Reply

Your email address will not be published. Required fields are marked *