មហាសំណាងមែនទៀតហើយ! ក្មេងប្រុសម្នាក់រើសបានលុយដល់ទៅ ២០លានដុល្លារអាមេរិច តែពេលនេះបែរជាប្រគល់ទៅឲ្យ…

កាលពីពេលកន្លងទៅ មានរឿងដែលនឹកស្មានមិនដល់នាពេលថ្មីៗនេះដោយ កុមារា​ម្នាក់​អាយុ ៧ ឆ្នាំ រស់នៅ​រដ្ឋ South Sarolina (​អាមេរិក​) ត្រូវបាន​

 

ប្រគល់​ពានរង្វាន់​បរិសុទ្ធ​ស្មោះត្រង់ ព្រោះ​បានប្រគល់​សង​ដល់​សមត្ថកិច្ច​នូវ​កាបូប​មួយ​ដែលមាន​ផ្ទុក​ប្រាក់សុទ្ធ ២០ លាន​ដុល្លារ ។​

 

ហេតុការណ៍​នេះ​បានកើត​ឡើង គ្រា​កុមារា​នេះ​ត្រូវបាន​ឪពុក​នាំទៅរក​ទិញ​ប្រដាប់​ក្មេង​លេង ។ នៅពេលដែល​លោក Steele ដែលជា​ឪពុក​កំពុង​ចូល​ស្ថានីយ៍​ចាក់​សាំង រួច​សប់​កង់ឡាន ហើយ​កុមារា​អាយុ ៧ ឆ្នាំ រូបនេះ ដើរ​យក​សំរាម​ទៅ​ចោល ក៏បាន​សម្លឹង​ឃើញ​ដោយ​ចៃដន្យ​នូវ​កាបូប​មួយ ហើយ​មើល​

 

ខាងក្នុង​ឃើញ​សុទ្ធតែ​ក្រដាសប្រាក់ ។​គ្រា​ឃើញ​ភ្លាម លោក Steele ពុំ​ជឿ​លើ​ភ្នែក​របស់ខ្លួន ហើយក៏​ចូលទៅក្នុង​ស្ថានីយ៍​លក់​សាំង ដើម្បី​សួរថា​វា​ជា​លុយ​ពិត​មែនដែរ ឬទេ ។​ ក្រោយពេល​ដឹងថា រឿង​ពិត ភ្លាមៗ​នោះ លោក Steel បាន​ទូរស័ព្ទ​ហៅ​ប៉ូលីស ។

 

លោក​ឲ្យ​ដឹងថា ការរកឃើញ ហើយ​សង​ត្រឡប់​វិញ​នូវ​ទឹកប្រាក់ ២០ លាន​ដុល្លារ ជា​មេរៀន​ដ៏​ថ្លៃថ្លា​មួយ​សំរាប់​កូនប្រុស​របស់លោក ។​

 

លោក​ពោលថាៈ «​នេះ​ជា​មេរៀន​សីលធម៌​ប្រាប់​ឲ្យ​វា​ដឹងថា ធ្វើ​អ្វីដែល​ត្រូវ ហើយក៏​ជា​ទង្វើរ​មួយគត់​ដែល​ស្រប​សីលធម៌​មនុស្ស​» ។ លោក​ប្រាប់ទៀតថា កូន​របស់លោក​វា​មាន​អារម្មណ៍​មោទនៈភាព​ចំពោះ​ទង្វើ​នេះ ។

 

​ ​កុមារា​វ័យ ៧ ឆ្នាំ រូបនេះ បាន​ប្រាប់​ ទូរទស្សន៍ WBMF ថា ខ្លួនមិនមាន​បំណង​រក្សាទុក​លុយ​នេះ​ជាប់ខ្លួនទេ ព្រោះវាមិនមែនជាលុយរបស់គាត់។​

 

សារពត៌មាន Fox News ក៏បានឲ្យ​ដឹងដែរថា លុយ​នេះ ប្រហែល​មាន​ទាក់ទង​ដល់​ករណី​ប្លន់​ធនាគារ​ថ្មីៗ​នេះ ។ ប៉ូលីស​អាមេរិក​កំពុង​រុករកជនសង្ស័យ

ម្នាក់ឈ្មោះ Brian Humphries Jr អាយុ៣៥ ឆ្នាំ ​​ដែល​ត្រូវបានគេ​ចោទប្រកាន់ថា ធ្លាប់បាន​ប្រព្រឹត្ត​អំពើ​ប្លន់​បែបនេះ ២​លើករួចទៅហើយ នៅ​ធនាគារ​កាលពី​ថ្ងៃទី​២៣ និង ២៨ ខែមករាកន្ល​ងមកនេះ…។

Leave a Reply

Your email address will not be published. Required fields are marked *