មិនគួរឲ្យជឿសោះ! សត្វគោមួយក្បាលធ្លា ក់ពីលើមេឃ បណ្តាលអោយបុរសម្នាក់ ជួបរឿងបែបនេះភ្លាមៗ…

រាត្រី មួយដ៏ស្ងប់ស្ងាត់ដូចសព្វធម្មតា នៅទីស្រុកស្រែចម្ការមួ យ នៃទីលំនៅរបស់លោក João Maria de Souza ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់លើ

 

គ្រែប៉ៅអ៊ីរបស់គាត់ទាំងស្រមុកខុលៗ ជាមួយសូរស័ព្ទនៃសត្វចង្រិតយំនៅខាងក្រៅបង្អួច អមដោយខ្យល់ដ៏គ្រលួច ស្រាប់តែលាន់ប្រាវដូចសំឡេងផ្គរទម្លុះដំបូលចូលផ្ទះចំណាស់ ធ្លា.ក់ចេញមេគោមួយក្បាលធំសង្កត់បុរសចាស់ស្លា-ប់នៅនឹងកន្លែង។នេះជាហេតុការណ៍ពិត ដែលកើតឡើងនៅតំបន់

Caratinga ប្រទេសប្រេស៊ីល បង្កការភ្ញាក់ផ្អើលទាំងយប់ នាំឲ្យប្រជាជនក្នុងតំបន់នាំគ្នាមកព័ទ្ធជុំវិញផ្ទះកើតហេតុ នាំគ្នាច្រត់ចង្កេះ អេះក្បាលទាំងងឿងឆ្ងល់ថា តើសត្វគោនេះអាចធ្លា-ក់មកចំដំបូលផ្ទះបុរស Souza ដោយរបៀបណា?

 

តើពិតទេ ដែលមានឧប្បត្តិហេតុសត្វគោធ្លាក់ពីលើមេឃសង្កត់បុរសកម្សត់ឲ្យដា-ច់ខ្យល់ស្លា-ប់ក្នុងទីដំណេក?យើងដឹងហើយថា ប្រទេសប្រេស៊ីលគឺ ជាប្រទេសដែលជាប់កំណត់ត្រាដែលមានចំនួនសត្វគោច្រើនជាងគេលើផែនដី។ នេះមិនមែនជាលើកទី ១ ឡើយដែលមានករណីសត្វគោ ធ្លាក់ទម្លុះដំបូល

ផ្ទះ ក្នុងតំបន់នេះ។ ករណី Joao Maria de Souza បុរសចំណាស់ព្រះជន្ម ៤៥ ឆ្នាំរូបនេះ ត្រូវបានអ្នកភូមិគាស់ទ្វារចូលមកអន្តរាគមន៍ប្រទះឃើញសង្កត់ពីលើដោយមេគោ។

 

បុរសរូបនេះ គាត់មិនបានរស់នៅតែម្នាក់ឯងដូចព័ត៌មានមួយចំនួនលើកឡើងឡើយ មានប្រពន្ធរបស់គាត់ម្នាក់ទៀតដេកក្បែរគាត់ តែសំណាងល្អធ្លាក់មកប្រាវគឺសង្ក-ត់តែស្វាមី ហើយក្រោយពេលអ្នកភូមិគាស់ទ្វារជួយលើកគោចេញ បុរសម្នាក់នោះនៅរស់នៅឡើយទេ គាត់ត្រូវបានគេបញ្ជូនទៅ

មន្ទីរពេទ្យ ហើយបានស្លា-ប់មួយថ្ងៃបន្ទាប់ព្រោះគ្រាំឈា-មខ្លាំង។ សាច់ញាតិជនរងគ្រោះបាននិយាយថា លោក Souza បានដឹងខ្លួន ហើយហាក់មានស្ថានភាពល្អមិនសមស្លា-ប់សោះ ហើយគាត់ប្រហែលជាអាចរស់ប្រសិនបើពេទ្យមិនទុកលោកឲ្យរង់ចាំយូរពេក ទើបមានការសង្គ្រោះ…។

Leave a Reply

Your email address will not be published. Required fields are marked *