អ្នកភូមិចេះតែឆ្ងល់គ្រប់គ្នា!មិចបានជា ស្រ្តីមេម៉ាយម្នាក់នេះ ដើរទិញគល់ត្នោតយកទៅផ្ទះជាច្រើនកំណាត់ម្លេះ សង្ស័យពេកក៏ទៅពិនិត្យមើលស្រាប់តែឃើញរឿងនឹកស្មានមិនដល់…

បរទេស៖ កាលពីពេលកន្លងទៅនេះ មានស្រ្តីមេម៉ាយម្នាក់ បន្ទាប់ពីប្តីគាត់បានចែកឋានទៅចោល គាត់ត្រូវដែលរ៉ាប់រងយ៉ាងច្រើនក្នុងគ្រួសារ របស់គាត់ ដោយគាត់ត្រូវរកសុីចិញ្ចឹមកូនៗនៅតូចៗទំាងពីរដែលជាបន្ទុកគ្រួសាររបស់គាត់។អ្វីដែលចំឡែកអ្នកក្នុងភូមិចេះតែឆ្ងល់នឹងស្រ្តីមេម៉ាយម្នាក់នេះ

ដោយគាត់គឺចេះតែដើរទិញគល់ត្នោតជាច្រើន កំណាត់ ហើយយកទៅរក្សាទុកក្នុងផ្ទះរបស់គាត់ ដោយអ្នកភូមិទាំងអស់គ្នាមិនដឹងថាគាត់ួកវាក្នុងគោលបំណងអ្វីនោះឡើយ។

ដោយតែមានអ្នកភូមិជាច្រើនចេះតែមានភាពចង់ដឹង និងចង់ឃើញរបស់អ្នកស្រុក ពពួកគេក៏បានបើកមើល នៅក្នុងគល់តោ្នតទំាងអស់នោះមានសុទ្ធតែ ដង្កូវដួង បានបង្ករអោយមានភាពភ្ញាក់ផ្អើលទូលទំាងភូមិមកចោមរោមមើល រហូតដល់ថ្នាក់បណ្តាលសារពត៏មានក្នុងប្រទេសថៃចុះផ្សាយព្រោងព្រាយ។

ហេតុការណ៏នេះកើតក្នុងផ្លូវទី៥ តំបន់រោង ស្រុកក្រៈសេស៊ីន ខេត្តសុងខ្លា។ គាត់ក៏បានបង្កាត់បង្ហាញទៅដល់អ្នកស្រុកដែលមានបំណង ចង់ចញ្ចឹម ដង្កូវដួងនេះ ព្រោះ វាងាយស្រួលចិញ្ចឹមនិងទទួលបានប្រាក់កំរៃច្រើនគួរសមនិងអាចអោយពួកគាត់ផ្គត់ផ្គង់គ្រួសារ ប្រសើរជាងធ្វើចំនាកស្រុក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *