ហេតុការណ៌ចម្លែកមួយបានកើតឡើងក្នុង នៅក្នុងភូមិអ្នកតាត្បាល់ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។ នៅក្នុងហេតុការណ៌នោះផងដែរ អ្នកស្រី ជា ភឿន អាយុ៣៨ឆ្នាំ ដែលជាអ្នកជួបនឹងហេតុការណ៌នោះផ្ទាល់ ថា គាត់បានកាយប្រទះឃើញរូបសំណាក់១អង្គដែលប្រជាពលរដ្ឋទូរទៅជឿរថាមានភាពស័ក្តិសិទ។

មុននិងបានប្រទះរូបសំណាក់នេះអ្នកស្រីបានរៀបរាប់ថា គាត់បានយល់សប្តិ ឃើញ​២យប់មកហើយ គាត់បន្តទៀតថានៅក្នុងយល់សប្តិនោះគឺគាត់បានឃើញ រូបស្រីម្នាក់តែងតែមកហៅ់គាត់ថា ឲ្យទៅជួយយកគាត់ចេញពីក្នុង ភក់ផង គាត់ពីបាកទ្រាំណាស់ ។

គាត់បានដើរទៅក្រោយផ្ទះ ក៌ស្រាប់តែឃើញដៃម្ខាង និងខ្លួនកប់ នៅលើគំនរដី ដែលចាក់នៅក្រោយផ្ទះរួចគាត់ក៌បានលើកយកមកផ្ទះលាងសម្អាត និងអុជធូប សុំសេចក្តីសុខសប្បាយ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់អ្នកស្រុក នាំគ្នាមកអុជធូប និងអាជ្ញាធរ ហើយនិង​ជំនាញ​ បានចុះមកធ្វើការពិនិត្យ 

បើតាមការសន្ឋានរបស់មន្ត្រីជំនាញបានប្រាប់ឲដឹងថា រូបសំណាក់ខាងលើនេះបើតាមទម្រង់ជារូបមេទព័ ដែលមានប្រវត្តិមុនសម័យអង្គរ ហើយរូបសំណាក់នេះមានកំពស់០៧តឹក និងទម្ងន់២៧គីឡូក្រាម ហើយរូបសំណាក់កំពុងតំកល់ទុកនៅផ្ទះស្រ្តីខាងលើ ដោយមានកំលាំងសមត្ថកិច្ចការពារ រងចាំថ្ងៃស្អែកខាងមន្ទីរចុះមកធ្វើការពិនិត្យម្តងទៀត។

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK