កោះកុង៖កម្លាំងនគរបាលស្រុកស្រែអំពិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមិនបានសម្រេច កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្នុងចម្ការស្ថិតក្នុងភូមិឈូក ឃុំជីខលើស្រុកស្រែអំបិល។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ុក ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះឈ្មោះ អ.ណ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាប្អូនថ្លៃរបស់ខ្លួន)

 បច្ចុប្បន្នមានទីលំនៅភូមិឃុំជាមួយគ្នាខណៈពេលដែលជនរងគ្រោះកំពុងកាប់ព្រៃក្នុងចម្ការរបស់ខ្លួនហើយត្រូវជនសង្ស័យរូបនេះដើរមកពីក្រោយចាប់ជនរងគ្រោះផ្ដួលទៅលើដី ធ្វើសកម្មភាពរំលោភតែពុំបានសម្រេចឡើយមូលហេតុមានមនុស្សមកទាន់ធ្វើឲ្យជន

សង្ស័យរូបនេះរត់គេចខ្លួនចូលក្នុងព្រៃបាត់តែម្ដងរហូតដល់ម៉ោង១៧និង០០នាទីទើបកម្លាំងយើងធ្វើការស្រាវ ជ្រាវបង្ក្រាបបានហើយជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានចាប់រំលោភលើជនរងគ្រោះពិតប្រាកដមែនតែពុំបានសម្រេចឡើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង៕

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK