ភ្នំពេញ៖ ជាការពិតណាស់ ពេលវេលាកាន់តែដើរម្តងមួយជុំហាន ហើយបច្ចកវិទ្យា និង ការគិតរបស់យុវជន ក៏កាន់តែវិវឌ្ឍជឿនលឿងឈានមុខពីមួយជំនាន់ទៅមួយជំនា់ន

ដោយពួគេតែងតែចង់បង្កើតនូវអ្វីដែលថ្មី អាចបង្កើតបរិយាកាសកម្សាន្តដល់ពួកគេ និង ជួយសម្រាលការរស់នៅប្រចាំថ្ងៃបានផងដែរ។ 

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ មានការភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយប្អូនប្រុសម្នាក់មានឈ្មោះថា គា សុបញ្ញា ដែលប្អូនប្រុសមានអាយុទើបតែ ១៦ ឆ្នាំ

 តែអាចបង្កើតបាននូវមនុស្សយន្តទំនើតមួយប្រភេទ ដែលមានរាងជ្រុងពណ៌ស អាចធ្វើដំណើរបានតាមរយៈការញ្ជាពីទូរស័ព្ទ និង មានឃ្លុបសម្រាប់ដាក់ទំនិញបានទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនបានឃើញហើយ នាំគ្នាភ្ញាក់ផ្អើល និង ស្ញើចសរសើរនូវសមត្ថភាពប្អូនប្រុសគ្រប់ៗគ្នា។

មិនត្រឹមតែប៉ុណ្ណោះ បើតាមគណនីមួយឈ្មោះ Sunrangsey Kea ដែលទំនងជាបងស្រីរបស់ស្ថាបនិកកូនមនុស្សយន្តខាងលើ បានឱ្យដឹងថា មនុស្សយន្តដ៏ខ្យូតនេះ កើតឡើងពីការចំណាយពេលវេលា ក៏ដូចជាលុយអាំងប៉ាវផ្ទាល់ខ្លួនរបស់ ក្មេងប្រុស គា សុបញ្ញា ដែលប្អូនបានខិតខំគិតគូរ និង ច្នៃសាងសង់រហូតបង្កើតបាននូវមនុស្សយន្តដ៏ទំនើប និង ស្រស់ស្អាតនេះឡើង ។

 ហើយគណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “គាត់បានចំណាយពេលវេលានិងលុយអាំងប៉ាវ ដើម្បីបង្កើត Delivery robot របស់គាត់ វាមិនល្អគ្រប់គ្រាន់ទេប៉ុន្តែធ្វើតាមក្តីសុបិន្តរបស់អ្នកបងប្រុស អរគុណ, DRAW, BUILD គិតធំ គិតពីតូច បង្ហោះលើ Facebook ដើម្បីរក្សាការចងចាំ”។

ក្នុងនោះផងដែរ ថ្វីដ្បិតតែវាមើលទៅមិនឃើញថាធំដុំ និង ជួយសម្រួលការងារបានច្រើន តែនេះជាការចាប់ផ្ដើមដំបូងរបស់ប្អូនប្រុស ដែលមានវ័យទើបតែ ១៦ ឆ្នាំ ហើយមហាជនសង្ឃឹមថា ស្ថាបនិកររូបនេះ នឹងបន្តការងារបែបនេះទៀត ដើម្បីឆ្ពោះទៅកាន់ការវិវឌ្ឍខ្លួនឱ្យបានកាន់តែល្អ ជាធនធានដ៏ពិសិដ្ឋ និង ជាគំរូដ៏ល្អសម្រាប់ក្មេងៗជាំនាន់ក្រោយ ដែលស្រឡាញ់វិស័យបច្ចេកវិទ្យាមួយនេះ ៕ 

សូមទស្សនាវីដេអូខាងក្រោម ៖

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK