បរទេស៖ ក្មេង ​ប្រុស​ ជា ជន ជាតិ ​ម៉ារ៉ុក ​ម្នាក់ ដែល​ ប្រើ ប្រាស់ ​ដប​ ប្លា ស្ទិក​​ ចង​ ជាប់​ខ្លួន ហែល​ ឆ្លង ​ពី ​ប្រទេស ​ដែល ខ្លួន រស់ នៅ​ ទៅ ​តំបន់ Ceuta ប្រទេស​ អេស្ប៉ាញ ក្នុង ​សប្ដាហ៍​នេះបាន ​និយាយ​ថា រូប​គេ សុខ ​ចិត្ ត​ស្លា.ប់​ជា ជាង ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ា រ៉ុក ​វិញ នេះ ​បើ​ តាម​ ការ​ បញ្ជាក់ ​របស់ ​ទាហាន ​អេ ស្ប៉ាញ មុន​ បញ្ជូន ​គេ ​ត្រឡប់ ​ទៅ ​វិញ ។

 

ក្មេង ​ប្រុស ​រូប ​នេះ បាន​ ធ្វើ​ ឱ្យ​ បណ្ដា​ សារ ព័ត៌ មាន​ អន្តរ ជាតិ ​ជា ច្រើន ​ចាប់​ អារម្មណ៍ ​ជា​ ខ្លាំង ខណៈ​ រូប​ គេ​ បាន​ អណ្ដែត ​លើ​ ទឹក ​ជា មួយ ​អាវ​ យឺត ​ពណ៌ ​ខ្មៅ គ្រប ​លើ​ ដប​ប្លា ស្ទិក ដើម្បី ​អាច ​បណ្ដែត ​ខ្លួន ​ឆ្លង ​ទៅ ​ប្រទេស ​អេស្ប៉ាញ ។ នេះបើតាម​​សម្ដី​ទាហាន​អេស្ប៉ាញ​ ​ម្នាក់ ​បាន ​និយាយ ​ថា «ក្មេង​នោះ​មិន​ចង់​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ។ 

 

រូប ​គេ ​មិន​ មាន ​គ្រួសារ​ នៅ​ ប្រទេស ​ម៉ារ៉ុក​ ទេ ហើយ ​គេ​ ក៏​មិន​ ខ្វល់ ​ឡើយ បើ ​ទោះ​ ជា​ ត្រូវ​ស្លា.ប់​ ក៏​ ដោយ ។ គេ​ សុខ ​ចិត្ត​.ស្លា.ប់ ជា​ជាង ​ត្រឡប់ ​ទៅ​ ម៉ារ៉ុក ​វិញ» ។គួរ​ បញ្ជាក់ ផង ដែរ ​ថា ក្មេង ​ប្រុស​ រូប​ នេះគឺ​ជា​ មនុស្ស​ម្នាក់ ក្នុង ​ចំណោម ​ជន​ ភៀស​ ខ្លួន ​ប្រមាណ ៨ ពាន់ ​នាក់ ដែល ​បាន ​ហែល​ ឆ្លង ​វារ​ ឡើង​ តាម​ របង ​ព្រំ​ ដែន ចូល ​តំបន់ Ceuta ក្នុង​ សប្ដាហ៍​ នេះ ក្រោយ​ ក្រុង Rabat បន្ធូរ បន្ថយ​ការ ​ត្រួត​ ពិនិត្យ​ តាម​ ព្រំដែន​ នោះ ។ 

 

ប្រទេស ​អេ ស្ប៉ាញ​ ភ្លាមៗ ក៏​បាន​ ដាក់​ ពង្រាយ​ ទ័ព​ ទៅ ​តំបន់ Ceuta ដើម្បី​ ត្រួត​ ពិនិត្យ ​ច្រក ​ព្រំ ដែន​ ជា មួយ ​ប្រទេស ​ម៉ា រ៉ុក ហើយ​ក៏​បាន ​ហៅ​ ស្ថាន ការណ៍​ នេះ​ថា​ ជា​វិបត្តិ ​មួយ​ សម្រាប់ ​អឺរ៉ុប ៕

 

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK