បុរាណវិទ្យា៖ ក្រុមបុរាណវិទូបានជីកកាយប្រទះឃើញហ្វូស៊ីលសត្វសមុទ្រនៅតាមតំបន់អភិរក្សនៅក្នុងខេត្តបន្ទាយមានជ័យ និងមណ្ឌលគីរី។ 

ហ្វូស៊ីល ខ្យងអាម៉ូនីត (Ammonite)ជាប្រភេទសត្វ ដែល ស្ថិតនៅក្នុងសាខានៃពពួកខ្យង និង ពពួកមឹក តាមការពិនិត្យបឋមទំហំសត្វទាំងនេះ មានដល់២៥ស.ម ។ ពូជប្រភេទនេះ ត្រូវបានរកឃើញនៅឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពកភ្នំពីរ។

 ស្វតទាំងេនះកើតឡើងនៅ ក្នងសម័យមេសូស្យូអ៊ីក(ស័កទី២) នៅចន្លោះ៦៥លាន ដល់ ២២៥លានឆ្នាំមុន។ប្រាឆូប៉ូត (Brachiopod)ត្រូវបានរកឃើញនៅខេត្តបន្ទាយមានជ័យ នៅភ្នំបាក់ ភ្នំស្វាយ និងភ្នំដូង ព្រះ។

ងាវទាំងនេះបានរកឃើញនៅស្រទាប់ខាងលើ និង ខ្លះរកឃើញនៅស្រទាប់ជ្រៅជម្រៅប្រមាណ៤០ម៉ែត្រ ដែលស្ថិតនៅក្នុងសម័យប៉ាលេអូសូអ៊ីក៥៧០លាន-២២៥លានឆ្នាំ(ស័កទី១)។ 

ប្រភេទខ្លះមានរាងសំប៉ែត និង ប្រភេទខ្លះរាងប៉ោង។ផ្កាថ្មស្នែង (Rugosa or Tetracorallia) ជាប្រភេទសត្វ ដែលស្ថិតនៅក្នុងសាខានៃពពួកផ្កាថ្ម ដែលមានរូបរៀងដូចស្នែង វាមានទំហំតូចៗ ប៉ុនមេដៃ។ 

ពូជប្រភេទនេះ ត្រូវបានរកឃើញនៅខេត្ត បន្ទាយមានជ័យ នៅឆ្នាំ២០១៩ នៅភ្នំបាក់ ភ្នំជញ្ជាំងដែលស្ថិតនៅស្រទាប់ជ្រៅមួយ បើសិនយើងរាប់ស្រទាប់ដី នៅភ្នំបាក់វិញ ហ្វូស៊ីលនេះស្ថិតនៅប្រហែលជាង១០០ម ស្រទាប់ទៅក្រោម។ 

ហ្វូស៊ីលរ៉ូកូសា កើតឡើងនៅ ក្នុង សម័យប៉ាលេអូសូអ៊ីក នៅចន្លោះ៥៧០លាន ដល់ ២២៥លានឆ្នាំ។ វត្តមានហ្វូស៊ីលទាំនេះអាចធ្វើអោយយើងសន្និដ្ឋានបានថាតំបន់ទាំងនោះធ្លាប់ជាបាតសមុទ្រ៕

តោះបើចង់ជ្រាប់ច្បាស់សូមតាមដានទស្សនាវីដេអូខាងក្រោម៖ 

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK