១) កុំដោតឧបករណ៍អគ្គិសនីដែលមិនប្រើទៅនឹងព្រីភ្លើង

របស់ប្រើប្រាស់ខ្លះដូចជា ខ្សែសាកទូរស័ព្ទ កង្ហារ ឆ្នាំងដាំបាយ ទូរទស្សន៍ជាដើម ទោះបីជាដាក់មិនបានកំពុងប្រើប្រាស់ក៏ដោយ អោយតែដោតភ្ជាប់នឹងព្រីភ្លើងគឺសុទ្ធតែសុីថាមពលទាំងអស់។

២) ប្តូរមកប្រើគ្រឿងអេឡិចត្រូនិចដែលជួយសន្សំសំចៃថាមពល

តើអ្នកដឹទេថា ក្រុមហ៊ុនដែលផលិតគ្រឿងប្រើប្រាស់សម័យមុនមិនបានព្រួយបារម្ភអំពីការសន្សំសំចៃអគ្គិសនីនោះទេ?
ឧបករណ៍ទំនើបសម័យនេះអាចជួយសន្សំសំចៃថាមពលបានយ៉ាងច្រើន ធ្វើអោយកាត់បន្ថយការចំណាយ និងមិនសូវប៉ះពាល់បរិស្ថានទៀតផង! តើអ្នកមានទូរទឹកកកដែលប្រើមកអស់រយះពេល១០ឆ្នាំឬទេ? ល្មមដល់ពេលប្តូរសារ៊ីហើយ!

៣) កាត់បន្ថយការប្រើប្រាស់ម៉ាសុីនត្រជាក់

ការប្រើប្រាស់ម៉ាសុីនត្រជាក់គឺជៀសមិនផុតឡើយ ជាពិសេសនៅខែក្តៅ។ ប៉ុន្តែ ប្រើវាញឹកញាប់ពេកធ្វើអោយការចំណាយថ្លៃភ្លើងរបស់អ្នកកើនឡើងជាអតិបរិមា ហើយថែមទាំងធ្វើអោយវាឆាប់ខូចទៀតផង។ដើម្បីកាត់បន្ថយការប្រើម៉ាសុីនត្រជាក់ អ្នកគួរតែ

ប្តូរមកប្រើកង្ហារ ,បិទទ្វារ និងបង្អួចអោយជិតដើម្បីកុំអោយខ្យល់ត្រជាក់ចេញក្រៅនៅពេលប្រើ បើកទ្វារ និងបង្អួចអោយខ្យល់ចេញចូលនៅពេលអ្នកមិនចង់ប្រើកង្ហារ ឬម៉ាសុីនត្រជាក់ឧស្សាហ៍លាងម៉ាសុីនត្រជាក់ដោយសារធូលីដីអាចរាំងស្ទះផ្លូវខ្យល់ កាត់បន្ថយសំណើមក្នុងបន្ទប់ ទុកកុងដង់សាទ័រនៅកន្លែងត្រជាក់

៤. បិទភ្លើងនៅពេលដែលគ្មានមនុស្សប្រើ

នេះគឺជាវិធីសាស្ត្រងាយបំផុតក្នុងការសន្សំភ្លើង។ អ្នកគួរតែបិទភ្លើងពេលគ្មានមនុស្សប្រើ និងមុនពេលចេញក្រៅផ្ទះ ឬប្រើពន្លឺថ្ងៃជំនួសអំពូលភ្លើង។ អ្នកគួរប្តូរមកប្រើអំពូល LED ឬអំពូលដែលបើកបិទដោយខ្លួនឯងដោយប្រើ sensor ដើម្បីកាត់ចំណាយភ្លើងបន្ថែម។

៥. ប្រើបន្ទះសូឡា

បន្ទះសូឡាបម្លែងកម្តៅទៅជាថាមពលអគ្គិសនីដែលអាចផ្គត់ផ្គង់ការប្រើប្រាស់ថាមពលនៅផ្ទះរបស់អ្នកទាំងមូលបាន។ ម្យ៉ាងវិញទៀត វាមានតម្លៃសមរម្យ ងាយស្រួលដំឡើង និងមិនប៉ះពាល់បរិស្ថានទៀតផង។ មិនតែប៉ុណ្ណោះ អ្នកអាចរកជាវបន្ទះសូឡាចល័តដែលអាចដាក់តាមខ្លួនបានសម្រាប់សាកថ្មទូរសព្ទ័។

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK