ប្រទាលកន្ទុយក្រពើ៖ ឆ្កៀលយកសាច់ប្រទាលកន្ទុយក្រពើមួយស្លាបព្រា លាយជាមួយទឹកឃ្មុំ១ស្លាបព្រា រួចកូរឲ្យសព្វលាបលើផ្ទៃមុខ ម៉ាស្សាថ្នមៗទុកចោលប្រហែល៣០នាទី សឹមលាងចេញជាមួយទឹកត្រជាក់។

 

 

ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំជួយឲ្យមុខម៉ដ្ឋរលោង មានសំណើម និងជម្រុះកោសិកាចាស់ៗចេញពីផ្ទៃមុខបានយ៉ាងល្អ ដែលជាហេតុជួយឲ្យផ្ទៃមុខអ្នកភ្លឺស្រស់ស្អាតបាន។

ម្សៅតែបៃតង៖ អ្នកអាចលាយម្សៅតែបៃតងជាមួយគ្រឿងផ្សំធម្មជាតិជាច្រើនទៀតបានដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។លាយតែបៃតង២ស្លាបព្រាបាយជាមួយប្រេងដូងមួយស្លាបព្រា កូរឲ្យសព្វល្អ រួចលាបវានៅលើផ្ទៃមុខទុកប្រមាណ ២០នាទី សឹមលាងសម្អាតចេញ។ អាចប្រើវិធីនេះ ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ុត៖ គោះស៊ុតមួយគ្រាប់ទាញយកផ្នែកស និងផ្នែកក្រហមចេញពីគ្នា។ យកផ្នែកសវឹកចូលគ្នាឲ្យសព្វ រួចលាបលើមុខទុករហូតដល់ស្ងួត សឹមលាងទឹកចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួចជូតឲ្យស្ងួតជាមួយកន្សែងទន់ បន្ទាប់មកទៀតវឹកផ្នែកក្រហមជាមួយទឹកឃ្មុំ លាបលើមុខ ទុកចោល២០នាទីចាំលាងសម្អាតចេញ។ វិធីនេះអាចធ្វើក្នុងមួយអាទិត្យ ២ដង៕

 

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK