ជំងឺផ្តាសាយនិងគ្រុនក្តៅជាជំងឺដែលងាយនឹងកើតនិងឆ្លងបំផុតរាល់ពេលផ្លាស់ប្តូរអាកាសធាតុបណ្តាលមកពីប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នកចុះខ្សោយមិនអាចការពារជំងឺតម្កាត់ផ្សេងៗបានល្អ។ខាងក្រោមនេះជារូបមន្តធម្មជាតិប្រសិនលោកអ្នកមិនចង់លេបថ្នាំ៖

១. ព្យាបាលជំងឺផ្តាសាយ

គ្រឿងផ្សំរុក្ខជាតិ៖ជីរណានិងខ្ញីស្រស់

វិធីធ្វើនិងប្រើប្រាស់៖

-ប្រើជីរណា៤០ក្រាមខ្ញីស្រស់១០ក្រាមហាន់និងបុកខ្ញីដាក់ចូលទឹកក្តៅចំណុះពី១៥០ទៅ៤០០មីលីលីត្រ -ទទួលទាន២ដងក្នុង១ថ្ងៃ-ក្រោយពេលទទួលទានរួចត្រូវដេកសម្រាកដណ្តប់ភួយដើម្បីឲ្យបែកញើសវានឹងធ្វើឲ្យអ្នកប្រសើរឡើង។

២.ព្យាបាលហៀរសំបោរគ្រុនក្តៅតិចតួច

គ្រឿងផ្សំ៖ជីរណានិងសាច់គោ

វិធីធ្វើនិងប្រើប្រាស់៖

- ត្រូវការជីរណា២០ក្រាមសាច់គោហាន់ជាសរសៃតូចៗ៣០ក្រាមនិងខ្ញីស្រស់២ទៅ៣បន្ទះ-ដាក់ដាំជាមួយទឹក៤០០មីលីលីត្រ-បរិភោគក្តៅៗអាចបន្ថែមម្រេចចូលបន្តិច-ក្រោយពេលទទួលទានរួចត្រូវគេងដណ្តប់ភួយដើម្បីឲ្យបែកញើស។

**សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន។វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភព៖អ៊ាងសុផល្លែត

សូមភ្ជាប់ទំនាក់ទំនងជាមួយយើង KOMSAN OBSOK